ការដ្ឋានតភ្ជាប់មហាវិថីសម្ដេចតេជោ ហ៊ុន សែន ជាមួយនឹងផ្លូវ២៧១គ្រោងនឹងបញ្ចប់​នៅចុ​ង​ឆ្នាំ​២​០​១​៩​នេះ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩–  ការបើកការដ្ឋានស្ថាបនា តភ្ជាប់ផ្លូវ៦០ម៉ែត្រ ផ្លូវ​ស​ម្ដេ​​ចតេជោ ហ៊ុន សែន តភ្ជាប់ជាមួយនឹងផ្លូវ២៧១ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិ៧ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៩នេះ ដើម្បី​សម្រួលឱ្យ​ការ​ធ្វើច​រាច​ររ​ប​​ស់​ប​ងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរបានស្រួល ខណៈផ្លូវខាងលើនេះ មានល​ក្ខណៈ​តូច​ចង្អៀ​ត ដោយសារតែមានផលប៉ះពាល់ជាមួយលំនៅដ្ឋានប្រជាពលរដ្ឋចំនួន៤គ្រួសារនៅទីនោះ។

តែមកដល់ពេលនេះផលប៉ះពាល់ទាំងនោះត្រូវបានអាជ្ញាធរ ដោះស្រាយហើយដោ​យ​អ​​​​នុ​វត្តតាមរូបមន្ត ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ដើម្បីឱ្យដំណើរការនៃការបើកការដ្ឋាន ស្ថា បនាផ្លូវតភ្ជាប់រវាងផ្លូវមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)និងផ្លូវ២៧១ ឱ្យ​បា​ន​ជោ​គ​ជ័យទៅតាមគម្រោងដែលបានគ្រោងទុក ឯកឧត្ដម ឃួង ស្រេ​ង អភិបាលរាជធានីភ្នំពេញ ​កា​ល​ពីរសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៩បានដឹកនាំមន្ត្រីជំ​នាញ​និង​មន្ទី​រ​ពា​ក់​ព័ន្ធ​ចុះ ​ត្រួតពិនិ​ត្យ​ទីតាំ​ងដែលត្រូវស្ថាបនា ក្រោយពីមានការដោះស្រាយផលប៉ះ​ពាល់ជា​មួយប្រ​ជាព​លរ​ដ្ឋដែ​ល​​រស់នៅលើផ្លូវនេះរួចរាល់ ហើយគ្រឿងចក្របាននិ​ងកំពុងរុះរើផ្ទះ​ជាមួយ​និងកា​រចាក់​ដីបំ​ពេ​ញ​។

លោក  សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹក​ជញ្ជូនរាជធានីភ្នំពេញបាន​ឱ្យ​ដឹ​ង​ថា​ ក្នុងឱកាសនៃការចុះពិនិត្យមើលជាក់ស្ដែងការបើកលំហមហាវិថីសម្ដេចតេជោហ៊ុនសែន ហៅ ផ្លូវ៦០ម៉ែត្រ នៅចំណុចប្រសព្វផ្លូវលេខ២៧១ និងផ្លូវមុនីវង្ស ឯកឧត្តម ឃួង ស្រេង អភិបា​ល​រា​ជធានីភ្នំពេញបានឱ្យក្រុមហ៊ុន ING ជំរុញការស្ថាបនាផ្លូវឱ្យ​រួចមុនថ្ងៃបុ​ណ្យឯក​រាជ្យ​៩វិ​ច្ឆិ​កា​។

លោកប្រធានមន្ទីរបានបន្តថា ចំពោះផលប៉ះពាល់ផ្ទះ ប្រជាជនបា​នឯ​កភា​ពទ​ទួល​យ​ក​​ផ្ទះថ្មដែលក្រុមហ៊ុនសង់ចែកជូនដោយសេចក្តីរីករាយ ដើម្បីបើកការដ្ឋានផ្លូវអ៊ុតកៅស៊ូដា​ក់​ឱ្យ​ប​​ងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរនៅចុងឆ្នាំ២០១៩នេះ ។

លោក កែវ សូថា តំណាងក្រុមហ៊ុន អាយ អេន ជី (ING )នៅក្នុងពេលចុះពិនិត្យ នោះ​បានបញ្ជាក់ថា ការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋនេះ គឺខាងក្រុ​មហ៊ុ​នអ​នុ​វ​ត្ត​ទៅ​តាមយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែនគឺ​ប្រជា​ពល​រដ្ឋ​បាន​ទទួ​លយ​ក​នូ​វ​សំណងរបស់ក្រុមហ៊ុនដោយសប្បាយរីករាយក្នុងចិត្ត ដោយសា​រតែក្រុ​មហ៊ុន​សាង​សង់​លំ​នៅ​ដ្ឋានជូនពួកគាត់ អភិវឌ្ឍន៍នៅនឹងកន្លែង។ ដោយឡែក សម្រាប់ប្រ​ជាព​លរ​ដ្ឋដែ​លរ​ស់នៅ​ក្នុ​ង​បឹ​ងដែលរងផលប៉ះពាល់ដែរនោះ ក៏ទទួលបា​នលំនៅដ្ឋានធ្វើអំពីថ្មដោយអភិវឌ្ឍន៍នៅនឹ​ងក​ន្លែង​ផងដែរ ដោយពួកគាត់ទទួលបានផ្ទះល្វែ​ងនៅក្នុងបុរីនៅក្បែ​រនឹងទីតាំងដែលទទួលរង​ផ​ល​​ប៉ះពាល់នោះដែរ។ 

ជាមួយនោះប្រជាពលរដ្ឋដែលមានបើកអាជីវកម្មនៅទីតាំងនេះ ខាងក្រុ​មហ៊ុន​បាន​សា​ង​​ស​ង់​ផ្ទះជូនពួកគាត់នៅក្បែរទីតាំងដដែល ហើ​យពួកគាត់នៅតែបន្តការបើ​កអាជីវកម្មបា​នដូ​ច​​មុ​ន​​ដដែល។

អ្វីដែលជាគម្រោងរបស់ ក្រុមហ៊ុន អាយ អេន ជី  (ING) គឺការសហការ ជាមួយ​អា​ជ្ញា​ធ​រ​រា​​ជ​ធា​នី​ភ្នំ​ពេញ បើកលំហមហាវិថី សម្ដេចតេជោ ហ៊ុន សែន ហៅផ្លូវ​៦០ម៉ែ​ត្រត​ភ្ជាប់​ជាមួ​យ​នឹ​ង​ផ្លូ​វ​២៧១ ដើម្បីសម្រួលឱ្យការដំណើររបស់ប្រជាពលរដ្ឋបានធ្វើដំណើរស្រួល។

សូមបញ្ជាក់ថា មហាវិថីថ្មីមួយនេះ មិនត្រឹមតែជួយសម្រួលដល់ការរស់នៅប្រកបអាជីវកម្ម និង​ការធ្វើដំណើរដឹកជញ្ជូនទំនិញ កសិផល និងសេវាកម្មផ្សេងៗ ក្នុងភូមិ​សាស្រ្ត​សង្កា​ត់​ចា​ក់​អ​ង្រែ​លើ ប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្រ្ត នៃការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ និងជាកា​រដោះ​ស្រា​យបញ្ហាប្រឈមចំពោះមុខ គឺការកកស្ទះចរាចរ ក្នុងរាជធានីភ្នំពេញ និងជាបច្ច័យដ៏ល្អ ក្នុង​កា​រកាត់បន្ថយការចំណាយ និងជំរុញឱ្យសេដ្ឋកិច្ចទីផ្សារ ប្រព្រឹត្តិប្រកបដោយប្រសិទ្ធភាព និង​ប្រ​សិទ្ធផល៕

ដោយ សំរិត