រូបថតប្រចាំសប្តាហ៍៖ រមណីយដ្ឋានទឹកធ្លាក់ជ្រាវ ជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល របស់ខេត្តកំពង់ស្ពឺ

AKP កំពង់ស្ពឺ ថ្ងៃទី១៨​ ខែតុលា ឆ្នាំ២០១៩ —

ភ្ញៀវទេសចរសម្រុកទៅកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់ជ្រាវ នៅខេត្តកំពង់ស្ពឺ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់​សម្រាកបុណ្យជាតិធំៗ ។ រមណីយដ្ឋានបែបធម្មជាតិ ដែលមានទឹកធ្លាក់រហូតដល់ទៅ៧ជាន់នេះ ស្ថិតនៅឃុំអមលាំង ស្រុកថ្ពង ចម្ងាយប្រមាណ៦០គីឡូម៉ែត្រ ពីទីរួមខេត្ត ។

រូបថត៖ ខឹម សុវណ្ណារ៉ា