អ្នកនាំពាក្យព្រឹទ្ធសភា៖ ច្បាប់ស្តីពីអាវុធគីមីមានសារៈសំខាន់សម្រាប់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ — សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យ ឯកឧត្តម  ម៉ម ប៊ុននាង បានអះអាងថា សេ ចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និង អង្គការហាមឃាត់អាវុធគីមី ស្តីពី បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធ គីមី គឺមានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងនោះចូលរួមបោសសម្អាត និងហាមឃាត់ការឆ្លងកា ត់អាវុធគីមីជាដើម។

ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម  ម៉ម ប៊ុននាង បានបញ្ជាក់ថា «ច្បាប់នេះក៏និ យាយពីបញ្ហាកាកសំណល់ ដែលសេសសល់ពីទសវត្សន៍៦០ ដល់ទសវត្សរ៍៧៥ គឺយើងត្រូ វបោសសម្អាតកាកសំណល់នេះ ដើម្បីឱ្យប្រជាពលរដ្ឋយើងចាករួចផុតពីទទួលរងពី ផលវិបាកនៃអាវុធគីមីនេះ»។

ឯកឧត្តមបានបន្តថា លើសពីនេះ ច្បាប់នេះក៏មិនអនុញ្ញាតឱ្យបុគ្គលណា ឬប្រទេសណា កេងប្រវ័ញ្ចឆ្លងកាត់ប្រទេសកម្ពុជា ឬឃុបឃិតនូវការផលិត អាជីវកម្មនៅក្នុងប្រទេស ដែលប៉ះពាល់ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋបានទេ។

ឯកឧត្តមគូសបញ្ជាក់ថា «អីចឹងទេច្បាប់នេះដែល កម្ពុជាយើងនឹងទទួល បាននូវការគាំទ្រ នូវការជួយដោះស្រាយបញ្ហា ដូចជាការដោះមីន  ប្រមូលកាកសំណង់អាវុធគីមីផ្សេងៗ គឺអង្គការអាវុធគីមីគេជួយគាំទ្រ និងបណ្តុះបណ្តាល និងហ្វឹកហាត់គេជួយ»។

ទោះបីជាបច្ចុប្បន្ននៅកម្ពុជាមានអាវុធគីមី ដូចជាគ្រាប់បែកចង្កោមនៅសេសសល់ ពីស ម័យសង្គ្រាមមួយចំនួនក្តីឯកឧត្តម ម៉ម ប៊ុននាង បានលើកឡើងថាបណ្តាប្រទេស បានចុះកិច្ចព្រម ព្រៀងរួចហើយ ក្នុងនោះប្រទេសជាសមាជិកអាស៊ាន ក៏បានចុះកិច្ចព្រមព្រៀងរួចហើយ។ ដោយឡែកកម្ពុជាយើងបានចុះកិច្ចព្រមព្រៀង តាំងពីឆ្នាំ២០១៣មកម្ល៉េះ ប៉ុន្តែកម្ពុជាមិនបានបង្កើតច្បាប់ការពារអាវុធគីមីនោះទេ។ ដូច្នេះកម្ពុជាត្រូវតែបង្កើត ច្បាប់នេះទៀត ដើម្បីធ្វើឱ្យមានសុគតភាពជាមួយអនុសញ្ញាផ្សេងៗ រវាងអន្តរជាតិជាមួយច្បាប់នៅ ក្នុងប្រទេសកម្ពុជាយើង។

ឯកឧត្តមសង្កត់ធ្ងន់ថា ច្បាប់អាវុធគីមីនេះផងដែរ និងធ្វើយ៉ាងណាឱ្យការប្រើ ប្រាស់អាវុធ គីមី កុំឱ្យមានតែម្តង និងជួយដោះស្រាយឱ្យបានល្អនៅក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានដី កសិកម្មកាន់តែធំទូលាយក្នុងការធ្វើយ៉ាងណាបម្រើ ដល់សង្គមជាតិ និងប្រជាពលរដ្ឋអាជីវកម្មស ម្រាប់គ្រួសារផងដែរ។

សូមជម្រាបថា ក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងរវាងព្រះរាជា ណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្តីពី បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការ ហាមឃាត់ អាវុធគីមីមាន៣មាត្រា ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩កន្ល ងមកដោយសំឡេង១០៥ សំឡេង នៃចំនួនសមាជិករដ្ឋសភា ដែលចូលរួមប្រជុំទាំងអស់៕

ដោយ អ៊ាង ប៊ុនរិទ្ធ