អាជ្ញាធររាជធានីភ្នំពេញត្រៀមកម្លាំង ការពារសន្ដិសុខសុវត្ថិភាព​ក្នុងព្រះរាជពិធីបុណ្យ​អុំ​ទូ​​ក

AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩–រដ្ឋបាល​រាជធានី​ភ្នំពេញ បានបើកកិច្ច​ប្រជុំ​ដើម្បី​រៀបចំ​ផែន​ការ​​ ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់ ត្រៀមកម្លាំងសន្ដិសុខ នៅ​ក្នុង​ ឱកាសបុណ្យ​ជាតិ និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែ​លប្រព្រឹ​ត្ដទៅ​ចាប់​ពី​ថ្ងៃ​ទី​១​០​,១១​,១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បី​ធានា​បាន​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​មក​កម្សាន្ត នៅ​ព្រះរាជ​ពិធី បុណ្យ​នេះ ប្រកបដោយ​ភាព​សប្បាយ​រីករាយ​។

ឯកឧត្ដម ឃួ​ង ស្រេង  អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំ ដើម្បី​រៀបចំ​ផែនការ ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ត្រៀមកម្លាំងសន្ដិសុខ កាលពីរសៀលថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃ១៤ ខែតុលា ឆ្នាំ២០១៩ នៅសាលា​រាជ​ធា​នី​ភ្នំ​ពេ​ញ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមកម្លាំងសន្ដិសុខ រឹត​បន្តឹង​សន្តិសុខ​សណ្តាប់​យ៉ាង​តឹងរ៉ឹង​ជាទី​បំផុត​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នា​ថ្ងៃ​ទី​១០-១១ និង​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​ខាង​មុខ​នេះ ដោយ​មានការ​ពង្រាយ​កម្លាំង​ដើរ​ល្បាត និងនិងដាក់ប៉ុស្តិ៍​ឈរជើង ការពារ​២៤​ម៉ោង លើ​២៤​ម៉ោង​ជុំវិញ​បរិវេណ​ប្រារព្ធ​ពិធី និង​ក្រៅ​បរិវេណ​កន្លែង​ប្រារ​ព្វ​ពិធី ​។ ការ​រៀបចំ​ផែនការ​ការពារ និង​ក​ម្លាំ​​ង​ការពារ​សន្តិសុខ​នេះ គឺ​ដើម្បី​រៀបចំ​ជា​មុន​ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍​ បទល្មើស ការ​បង្កចលាចល និង​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់ ផ្សេង​ៗ​នៅ​ក្នុង​កន្លែង​ប្រារព្ធ​ព្រះរាជ​ពិធី ខណៈ​ដែល​ព្រះរាជ​ពិធីបុណ្យ​នេះ​មាន​មនុស្ស​ចូលរួម​ច្រើន ងាយ​ប្រឈម​ភាព​ងាយ​រងគ្រោះថ្នាក់​កើតឡើង​ច្រើន​ជាយថាហេតុ​។

ឯកឧត្ដម ឃួង ស្រេង បាន បញ្ជាក់​ថា ដើម្បី​ធានា​ឱ្យព្រះរាជ​ពិធីបុណ្យ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ​ផែនការ​របស់​រាជធានី​ភ្នំពេញ​ក៏​បាន រៀបចំ​ជា​គណៈកម្មការ​ជា​ច្រើន​ទៀ​ត​ដូ​ច​ជា ការ​គ្រប់គ្រង​សន្តិសុខ​ សណ្តាប់ធ្នាប់ គ្រប់គ្រង​កន្លែង​ចំណតទូក និង​ក្រុម​កីឡាក​រទូក​ស្នាក់​នៅ​  ​កា​រ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​តំបន់​សប្បាយនិង គណៈកម្មការផ្សេង​ៗ​ទៀត ​។   

សូមបញ្ជាក់ថា ​ការ​រំពឹង​ទុក​ឆ្នាំ​នេះ​នៅ​ក្នុង​ព្រឹត្តិការណ៍​ព្រះរាជ​ពិធី បុណ្យអុំទូក​នឹង​មាន​ទូកង ទូក​មួ​ង ចូលរួម​ប្រណាំង​ជា​ច្រើន​នៅ​ដង​ទន្លេសាប​រាជធានី​ភ្នំពេញ ស្ថិត​ក្រោម ម្លប់​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ល្អ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕

ដោយ៖ សំរិត