ក្រុមហ៊ុន Minebee Mitsumi ធ្វើបទបង្ហាញគម្រោងអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈវ័យឆ្លាត  ក្នុងខេត្តព្រះសីហនុ 

AKP ខេត្តព្រះសីហនុ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ –ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនជប៉ុនដឹកនាំដោយ លោក កៃ នុម៉ា ប្រធានក្រុមហ៊ុន Minebee Mitsumi ជប៉ុន ចូលជួបពិភាក្សា និងធ្វើបទបង្ហាញលើគម្រោងទីក្រុងវ័យឆ្លាត នៅសាលា​ខេត្ត​ព្រះ​សី​ហ​នុ នារសៀលថ្ងៃចន្ទ ១រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ។ តាមបទបង្ហាញក្នុងការពង្រីកគម្រោងទីក្រុងវៃឆ្លាតក្នុងប្រទេសកម្ពុជា ពិសេសខេត្តព្រះសីហនុ ផ្តល់​ឱកា​ស​ដល់ក្រុមហ៊ុនធ្វើបទបង្ហាញ ពីគម្រោងអំពូលបំភ្លឺផ្លូវសាធារណៈវ័យឆ្លាត LED ជាប្រ​ព័ន្ធ​ឥត​ខ្សែ​សន្សំ​សំចៃអគ្គិសនីជាប្រព័ន្ធបន្ថយពន្លឺវៃឆ្លាត វាដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ និងទីក្រុង​វ័​យ​ឆ្លា​ត អនាគតវាអាចផ្សាភ្ជាប់ប្រព័ន្ធការចូលចតទាន់សម័យ មានលក្ខណៈល្អដល់បរិស្ថាន និងសោ ភ័​ណ​ភា​ព។

ក្រុមហ៊ុនបានបំពាក់អំពូលភ្លើងវៃឆ្លាតចំនួន ៧.៣៥៩ ដើម ក្នុងប្រទេសកម្ពុជា ក្នុងនោះ​រាជធា​នីភ្នំ​ពេញ​ជាង៣ពាន់គ្រាប់ និងខេត្តសៀមរាបជាង ៤ពាន់គ្រាប់ ដែលទទួលស្គាល់គុណភាពពីប្រមុខ​រា​ជ​រ​ដ្ឋា​ភិ​បា​ល។អំពូលវៃឆ្លាតជាបណ្ដាញឥតខ្សែប្រើប្រាស់មានអត្ថប្រយោជន៍ច្រើនក្នុងការសន្សំ សំចៃចរន្តអគ្គិសនី វាអាចតភ្ជាប់ជាបណ្ដាញឥតខ្សែផ្សេងៗប្រកប ដោយគុណភាព ។

លោក កៃ នុម៉ា ប្រធានក្រុមហ៊ុន Minebee Mitsumi ជប៉ុនបានមាន ប្រសាសន៍ថា យើងយល់​ពី​ស្ថា​នភាពបច្ចុប្បន្នរបស់ខេត្តព្រះសីហនុ អត្ថប្រយោជន៍សំខាន់ នៃប្រព័ន្ធអំពូល​បំភ្លឺ​សាធា​រ​ណៈ​វ័យឆ្លាត ជា​ប្រ​​ព័ន្ធបច្ចេកវិទ្យាទំនើប វាផ្សារភ្ជាប់ នឹងសែនស៊រ និងប្រព័ន្ធបរិយាកាស កា​រជ្រើ​សរើ​សប្រ​ព័ន្ធ​បច្ចេ​កវិ​ទ្យា​មា​ន​សារសំខាន់ណាស់ ព្រោះវាមានការអភិវឌ្ឍលឿន ជាកត្តាដែលយើងប្រើ​ប្រាស់បាន​យូរ​អង្វែ​ង។

ក្រុមហ៊ុនមានបទពិសោធន៍ក្នុងប្រតិបត្តិការក្នុងប្រទេសកម្ពុជាជាង១០ឆ្នាំ មានបុគ្គលិក ៧.០០០​នា​ក់។ ក្រុមហ៊ុនធានាផ្តល់ជូននូវប្រព័ន្ធបច្ចេកវិទ្យាទំនើប មានអត្ថប្រយោជន៍ច្រើនយ៉ាង ទ​ទួល​បាន​ប្រ​សិ​​ទ្ធភាពក្នុងការប្រើប្រាស់ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្វាគមន៍​ការធ្វើបទ​បង្ហាញអំពូល​បំភ្លឺផ្លូវ​សាធារ​ណៈ​វ័​យ​ឆ្លាតដែលផលិតនៅកម្ពុជាជាស្នាដៃកូនខ្មែរ។​គោលដៅខេត្តយើងចង់តម្រង់ទិ​សទៅជាទីក្រុង​វៃឆ្លា​តក៍​ប៉ុ​ន្តែ​​មិនទាន់ឆ្លើយតប។ តាមការសិក្សាបឋមនៅខេត្តព្រះសីហនុ មានបង្គោលភ្លើង ១.៣០០ដើម ហើយ ៥០០ដើម បំពាក់សូឡា មកដល់បច្ចុប្បន្នមានការខូចខាត ស្របពេលដែលខេត្តមានការអភិវឌ្ឍវាមាន​ផល​ប៉ះពាល់ទាំងស្រុងលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់​ក​ញ្ច​​ប់​ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុឡើងវិញ បង្គោលភ្លើងត្រូវធ្វើការផ្លាស់ប្ដូរ ដោ​យ​​ពង្រីកគន្លងផ្លូវបន្ថែម រយៈពេលសាងសង់ផ្លូវរយៈពេល៨ខែកន្លះមានផ្លូវ៣៤ខ្សែក្នុងក្រុងនិង​សា​ង​ស​​ង់​ផ្លូ​​វបន្ថែម ដើម្បីដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ ក្នុងនោះក៏មានការសិក្សាអំពី​បង្គោលភ្លើង​បំភ្លឺ​ផ្លូវ​សាធា​រណៈ ត្រូវដូរថ្មី ជំនួសបង្គោលចាស់ ។

ការសិក្សាបង្គោលថ្មី គិតពីផលប្រយោជន៍ច្រើនយ៉ាង ទី១. បំពាក់សូឡា, ២.ចាប់អំ​ពូលភ្លើង​បំភ្លឺ​ផ្លូវ, ៣.ប្រើបង្គោលចាប់កាំម៉ារ៉ាសុវត្ថិភាព ទាក់ទងនឹងស្មាតវៃឆ្លាត, ៤.ប្រើប្រាស់បង្គោលផ្សព្វផ្សាយស្លា​ក​ស​​ញ្ញាពាណិជ្ជកម្ម, ៥.បំពាក់អង់តែនទូរស័ព្ទ ព្រោះកំពុងប្រឈមខ្វះទីតាំ​ងដាក់អង់តែន​ទូរស័ព្ទនាពេ​លប​ច្ចុ​ប្ប​ន្ន ៕

ដោយ ងូ សុមុនី