សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចាកចេញពីប្រទេសឆែក ឆ្ពោះទៅកាន់ប្រទេសហុងគ្រី ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្ដីពីទឹក លើកទី៣ ឆ្នាំ២០១៩

AKP ប្រាក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ —

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចាកចេញពីប្រទេសឆែក បន្តដំណើរទៅកាន់ប្រទេសហុងគ្រី នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ (ម៉ោងនៅទីក្រុងប្រាក) ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្ដីពីទឹក ឆ្នាំ២០១៩ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ។

រូបថត៖ បេសកជនទូរទស្សន៍ជាតិកម្ពុជា