សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលជួបសម្តែងការគួរសម ប្រធានព្រឹទ្ធសភាឆែក

AKP ប្រាក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ —

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម និងសវនាការ ជាមួយឯកឧត្តម Jaroslav Kubera ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឆែក នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ខណៈសម្ដេចនាយករដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឆែក ។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា