សម្តេចក្រឡាហោម ស ខេង៖ រយៈពេលជិត២ឆ្នាំកន្លងមកនេះ សមត្ថកិច្ចចាប់ខ្លួន  អ្នកពាក់ព័ន្ធបទល្មើសគ្រឿងញៀនប្រមាណជិត១០.០០០នាក់

AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ — សម្តេចក្រឡាហោម  ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា រយៈពេលជិត២ឆ្នាំកន្លងមកនេះ សមត្ថកិច្ចបានចាប់ខ្លួនអ្នកពាក់ព័ន្ធនឹងបទល្មើសគ្រឿង ញៀនបានប្រមាណជិត១០.០០០ នាក់។ ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប នៅខេត្តបាត់ ដំបង កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង បានអះអាងថា បញ្ហាដែលត្រូវយកចិត្តទុកដាក់បន្ថែមទៀតគឺការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សម្តេចបញ្ជាក់ថា «ដែលបញ្ហានេះបានធ្វើច្រើន ដោយបានបើកយុទ្ធនាការបង្ក្រា បជនល្មើស និងបង្កក់ទ្រព្យ សម្បត្តិអុ្នកដែលប្រព្រឹត្តិបទល្មើសគ្រឿង   និងបានធ្វើការឃាត់ ខ្លួនអ្នកពាក់ព័ន្ធនឹងគ្រឿងញៀនជាបន្តបន្ទាប់ប្រមាណជិត១ម៉ឺននាក់នៅទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេលជិត២ ឆ្នាំនេះ»។

សម្តេចក៏បានលើកឡើងថា បញ្ហាគ្រឿងញៀននេះយើងឃើញថា មានសញ្ញាធ្វើ ចរាចរណ៍គ្រឿងញៀនមកដល់ទីជនបទមួយចំនួន។ អីចឹងហើយខ្ញុំបងប្អូនប្រជាពលរដ្ឋមេត្តា ចូលរួមជាមួយសមត្ថកិច្ច  ព្រោះថាសមត្ថកិច្ចមិនអាចគ្រប់គ្រងបាន ប្រសិនបើគ្មានបើគ្មាន ការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋទេនោះ។

សម្តេចបានបន្តថា ក្នុងនាមប្រធានការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន យើងបានឯកភាពគ្នាដាក់ចេញពាក្យស្លោកថា«៣កុំ និង១រាយការណ៍»។

សម្តេចបានពន្យល់យ៉ាងដូច្នេះថា កុំទី១. កុំជួញដូរគ្រឿងញៀន កុំចែកចាយ  កុំធ្វើខ្នង បង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។ បើនិយាយឱ្យខ្លីគឺកុំរកស៊ីគ្រឿងញៀន កុំឃុបឃិតរកស៊ីគ្រឿងញៀន ហើយកុំប្រើប្រាស់គ្រឿងញៀន។ កុំទី២. កុំអន្តរាគមន៍ (បើអ្នករកស៊ីគ្រឿងញៀនជាបងប្អូន សាច់ញាត្តិ  មត្តិភក្តិ មិនសូវអន្តរាគមន៍ទេ គឺត្រូវទុកសមត្ថកិច្ច ចាត់ការតាមច្បាប់ជាធរមា ព្រោះថាបើធ្វើបែបនេះ និងធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តនៃការយុទ្ធនា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប៉ះពាល់យុទ្ធត្តិធម៌ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ កុំទី៣.កុំប៉ះពាល់ មានន័យថាទាំងសមត្ថកិច្ចក្តី  តុលាការក្តី មិនត្រូវបន្ធូរបន្ថយ ឬលើកលែងនោះទេ។ ចំណែក១រាយការណ៍វិញ គឺត្រូវរាយការណ៍ទៅសមត្ថកិច្ចអំពីកន្លែង លាក់ទុកគ្រឿងញៀន កន្លែងកែច្នៃផលិតគ្រឿងញៀន។ល។

សម្តេចក៏បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចធ្វើការបោះពុម្ពផ្សាយ និងចែកចាយដល់ប្រជាពលរដ្ឋឱ្យបានយល់ពីពាក្យស្លោកខាងលើកឱ្យបានល្អដើម្បីរួមគ្នាទប់ស្កាត់បញ្ហាគ្រឿងញៀន និងដើម្បីសុវ ត្ថិភាពសង្គម  សុខភាពទាំងអស់គ្នា។

ជាមួយគ្នានោះដែរសម្តេច ស ខេង ក៏បានលើកឡើងពីបញ្ហាគ្រោះថ្នាក់ចរា ចរណ៍ឱ្យដឹង ថាបញ្ហាចរាចរណ៍កត្តាដោយអ្នកប្រើប្រាស់ផ្លូវ  ដូច្នេះអ្វីដែលកើតគ្រោះថ្នាក់ នោះដោយកត្តាមនុស្សភាគច្រើន៕

ដោយ​ អ៊ាង ប៊ុនរិទ្ធ