ក្រសួងសេដ្ឋកិច្ចលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធ បន្ត​​រៀបចំ​វគ្គ​បណ្តុះ​បណ្តា​ល​មន្រ្តីរាជការ ដើ​ម្បី​​ពង្រឹងចំណេះដឹង​​អនុវត្ត​ន៍កា​រ​កែ​​ទម្រង់​​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារ​ណៈ​

AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខា​ធិកា​រ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ជំរុញ លើកទឹកចិត្តដល់វិទ្យាស្ថាន​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាល​ថ្នាក់ក្រោមជាតិ និង​អ​គ្គ​នា​យ​ក​ដ្ឋាន​ពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបន្ត​សហការ​​​ក្នុង​ការ​រៀបចំ​វគ្គ​បណ្តុះ​បណ្តា​ល​និងវិក្រឹតការ​ថែមទៀត​ ជូ​ន​​ដល់​មន្រ្តីរាជការនៃអង្គភាពថវិការបស់គ្រប់ក្រសួងស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់​​រួម​ចំ​ណែ​ក​ព​ង្រឹ​ង​ព​ង្រី​ក​សមត្ថភាព និងលើក​កម្ពស់​​ការយល់ដឹង​ ដើម្បីចូលរួម​អនុវត្ត​ន៍កា​រ​កែ​​ទម្រង់​​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារ​ណៈ នៅ​ដំ​ណា​ក់​​​កាល​ទី៣ ឱ្យសម្រេច បានជោគជ័យ ប្រកបដោយ​ប្រសិ​ទ្ធ​ភាព និង​ផលិតភាពខ្ពស់ ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំ និង អនុវត្តន៍ថវិកាសម្រាប់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ​” ជូនមន្ត្រីរាជការ ចំនួន ១៨៤នាក់ នៃរដ្ឋបាល​ក្រុង ស្រុក ខណ្ឌ នៃរាជធានីខេត្ត ចំនួន ៤ រួមមាន៖ រាជធា​នី​ភ្នំ​ពេ​ញ​ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ដែលមានរយៈ​ពេល៣ថ្ងៃ គឺពីចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០​​១៩​ ឯកឧត្តម ពេជ្រ សម្បត្តិ បានបញ្ជាក់ថា ​ការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺមិនគ្រា​ន់តែ​ជា​កា​រ​ផ្លា​ស់​ប្តូ​រ​រ​បៀ​បរបបនៃការគ្រប់គ្រង​ថវិកាប៉ុណ្ណោះទេ ប៉ុន្តែការងារនេះគឺជាអភិក្រមដ៏សំខាន់​បំផុតមួយនៃការកែទ​ម្រង់អភិ​បា​ល​​​កិច្ច ដើ​ម្បីលើកកម្ពស់ប្រសិទ្ធភាព និងគណនេយ្យភាពនៃការដឹកនាំផងដែរ។

ឯកឧត្តមអនុរដ្ឋលេខា​ធិកា​របានបន្តថា យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកានេះ ក៏​បា​នចង្អុលឱ្យមានការរៀបចំ យុទ្ធសា​ស្ត្រ​នៃ​ការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាល​ថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥ ផ​ង​ដែរ ដើម្បីប្រែក្លាយជាប្រព័ន្ធ ថវិកា​ជា​តិ​ពេញលេញ និងតែមួយ ហើយវាក៏ជា ចំណុចចាប់ ផ្តើមនៃ​ដំណើរ​វែង​ឆ្ងា​យ​ប​ន្ត​ទៀ​ត នៅក្នុងកា​រប្រែ​ក្លា​យ​ប្រ​ព័​ន្ធ​ថ​វិ​​កា​រ​ដ្ឋ​​បាលថ្នាក់ក្រោមជាតិកម្ពុជា ឱ្យក្លាយជាប្រព័ន្ធមួយដែលមាន ប្រសិទ្ធភាព គ​ណ​​​នេយ្យភាព និងតម្លាភាព ឆ្ពោះ​​ទៅ​ស​ម្រេ​ចគោលដៅឆ្នាំ ២០២៥ ដែលការណ៍នេះ តម្រូ​វ​ឱ្យ​មា​ន​កា​រ​ចូ​ល​រួ​ម​ប្រ​ក​ប​ដោ​យបុរេសកម្ម និង​ស​ក​ម្ម​រ​ប​ស់​ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់  ដើម្បីធានាបា​នជោ​គជ័យប​ន្តទៀត​នៅក្នុ​ងកា​រងា​រដោ​យ​ប្រ​កា​ន់​ខ្ជា​​ប់​នូ​វ​គោ​ល​កា​រណ៍ និងស្មារតីភ្ញាក់រឭកធ្វើការកែទម្រង់​ជាប្រចាំ។

ឯកឧត្តអនុរដ្ឋលេខាធិការ បានបន្តទៀថា ការកសាងសមត្ថភាពមន្ត្រីរាជការរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ចាំបាច់ត្រូវរៀបចំ និង អនុវត្តន៍ឱ្យមានលក្ខណៈជាប្រព័ន្ធ ប្រមូលផ្តុំ និង គ្រប់ជ្រុងជ្រោយ ស្រ​ប​តា​ម​ស្មា​រតីនៃផែនការយុទ្ធសាស្ត្រ​​ស្តីពីការកសាងនិងអភិវឌ្ឍសមត្ថភាព ក្នុងក្រ​ប​ខ័ណ្ឌកម្មវិធីកែទម្រង់កា​រគ្រប់គ្រង​ហិរញ្ញ​វត្ថុ​សាធា​រណៈដំណាក់កាលទី៣ សំដៅធានា​ប្រសិទ្ធភាព និង គុណភាពនៃការបណ្តុះបណ្តាលនិងវិក្រឹតការសមត្ថភាព ពោល​គឺធ្វើឱ្យមន្ត្រីរាជការទាំងនោះមានចំណេះ ដឹង ជំនាញ​វិជ្ជាជីវៈ និងគុណវុឌ្ឍិ​គ្រ​ប់គ្រាន់ សម្រាប់ចូល​រួមចំ​ណែក​ក្នុង​ការ​អនុ​វត្តកម្មវិធីកែ ទម្រង់ការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេសការអនុវត្តយុទ្ធសា​ស្ត្រនៃការ​កែទម្រង់ប្រ​ព័ន្ធ​ថ​វិ​កា​រ​ដ្ឋ​បាលថ្នាក់ ក្រោមជាតិ ឆ្នាំ ២០១៩-២០២៥ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងចីរភាព។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ជានិច្ចកាល ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តែងផ្តល់​ការ​យក​ចិត្ត​ទុ​កដាក់ជានិច្ចលើការ​បណ្តុះ​បណ្តាល និងកសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តា គាំទ្រ គន្លឹះ​ដើម្បី​សម្រេច​ជោគ​ជ័​យ​ក្នុងការអនុវត្តការកែទម្រង់​​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ជាក់ស្តែង ចាប់​​ពី​ឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៨ កន្ល​ង​​ទៅ ដើម្បីបំពេញតម្រូវការអនុវត្ត ការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ​សាធារណៈ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាន​រៀ​ប​ចំ​និងអនុវត្តន៍ការបណ្តុះបណ្តាល និងវិក្រឹតការសមត្ថភាព ជាបន្តបន្ទាប់ជូន​ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ​របស់​ក្រសួ​ង​សេ​ដ្ឋ​កិ​ច្ច​និ​ងហិរញ្ញវត្ថុ និងក្រសួងស្ថាប័ន ពាក់ព័ន្ធលើ​ការគ្រប់គ្រងហិញ្ញវត្ថុ​សាធារណៈ ដោយសម្រេចបណ្តុះបណ្តាល សិក្ខា​កា​ម​គោ​ល​​ដៅសរុប បានចំនួន១៥.០៩២នាក់។

បច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បាននិងកំពុងបន្តយុទ្ធនាការបណ្តុះបណ្តាល លើវគ្គជំនាញបច្ចេ​​ក​ទេស​ស​ម្រា​ប់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនសិក្ខាកាមគោលដៅ ១០៤៥នាក់ ដែលជាមន្រ្តីគ្រប់គ្រងហិរញ្ញវត្ថុ, មន្ត្រីគ្រ​ប់​​​​គ្រងថ​វិកា, រជ្ជទេយ្យករបុរេប្រទាន, រជ្ជទេយ្យករ​បុរេប្រទានរង, រជ្ជទេយ្យករចំណូល, រជ្ជទេយ្យករចំណូលរង, មន្ត្រីទ​ទួ​ល​ប​ន្ទុ​ក​កិ​ច្ច​ការលទ្ធកម្មសាធារណៈ និង មន្ត្រីរាជការដែលបំពេញការងារពាក់ព័ន្ធ នៃអ​ង្គភា​ពថ​វិ​កា​រ​ប​ស់ក្រសួងសេដ្ឋ​កិ​ច្ច​និ​ង​ហិ​រ​ញ្ញ​វត្ថុ និងក្រសួងស្ថាប័ន ទន្ទឹមនឹងសិក្ខាសាលាបណ្តុះបណ្តាលចាំបាច់មួយចំនួនទៀតដែលត្រូវរៀប ចំឡើង សម្រាប់ឆ្នាំ ២០១៩ ឆ្លើយតបនឹងតម្រូវពិសេសដោយឡែករបស់ក្រសួងស្ថាប័ន។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា សិក្ខាសាលាបណ្ដុះបណ្ដាលស្តីពី “នីតិវិធីរៀបចំ និង អនុវត្តន៍ថវិកា​ស​ម្រា​ប់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ” នាពេលនេះ ពិត​ជា​​​មា​ន​​សារៈ​សំ​ខា​ន់  ចាំបាច់ និងទាន់ពេល ព្រោះថា គ្រប់​ប្រ​ធា​ន​ប​ទ​ទាំ​ងអស់គឺសុទ្ធតែជាមេរៀន​​​ដែលមន្ត្រីរាជការ របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរាជធានី ខេត្ត ត្រូវអនុវត្តន៍ឱ្យបានគត់មត់​ ដោ​យ​​អនុលោមទៅតាមស្មារតីយុទ្ធសាស្ត្រ នៃការកែទម្រង់ ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៩-២០២៥។ កម្មវិធីកែទម្រង់​ការគ្រប់គ្រង សាធារណៈ ត្រូវ​បា​ន​​ដាក់ឱ្យអនុវត្តន៍ជាផ្លូវការក្នុងឆ្នាំ២០០៤ ដោយរាជរដ្ឋាភិបាលកម្ពុជា ដោយសម្រេចបាននូវស​មិ​ទ្ធ​ផ​ល​សំខាន់​ៗ​ជា​សា​រវន្ត ជាពិសេស សម្រេចបាននូវ “ភាពជឿទុកចិត្តនៃថវិកា” ក្នុងដំណាក់កាលទី១ និង “គណនេយ្យភាព ហិរញ្ញវត្ថុ” នៅ​ក្នុងដំណាក់កាលទី២។ បច្ចុប្បន្ន កម្មវិធីកែទម្រង់នេះកំពុងស្ថិតនៅ ក្នុងដំណាក់កាលទី៣ ក្នុងគោលដៅបង្កើន “កា​រ​ផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” អាទិភាពរបស់រាជរដ្ឋាភិបាល ដែលនឹងត្រូវបញ្ចប់ដោយជោគជ័យនៅឆ្នាំ ២០​២០ មុននឹងឈានទៅ អនុវត្តន៍ដំណាក់កាលទី ៤ (២០២១-២០២៥) ក្នុងគោលដៅសម្រេចបាននូវ “គ​ណនេ​យ្យ​ភា​ព​សមិទ្ធកម្ម” ។

ជាមួយគ្នានេះ ឯកឧត្តម អនុរដ្ឋលេខា​ធិកា​រ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំយក ចិត្តទុកដាក់ ត្រង​ត្រាប់ស្តាប់នូវគ្រប់​ប​ទ​ឧទ្ទេសនាមរបស់គ្រូឧទ្ទេស និងវាគ្មិនទាំងអស់នៃសិក្ខាសា​លា​ប​ណ្តុះបណ្តាលនៅពេលនោះ ព្រ​ម​​ទាំងត្រូវ​ចូល​រួម​ពិ​ភា​ក្សា​ផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និងបទពិសោធន៍​ឱ្យបានសកម្ម និងផុលផុស ដើម្បីឈ្វេង​យ​ល់​ និង​ចាប់​យ​ក​ចំ​ណុ​ច​គ​ន្លឹះសម្រាប់យកទៅអនុវត្តន៍ឱ្យ មានប្រសិទ្ធភាព នៅពេលត្រឡប់ទៅ​កាន់អង្គភា​ពការងារ​រៀង​ៗ​ខ្លួ​ន​​វិញ៕

ដោយ គង់ សិរិរ័ត្ន