ក្រសួងទេសចរណ៍ ជំរុញឱ្យមានការប្រើប្រាស់ ការចុះបញ្ជីស្នាក់នៅទេសចរណ៍តាមប្រព័ន្ធអនឡាញ 

AKP ខេត្តសៀមរាប ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សា ហកម្មទេសចរណ៍ បានប្រសាសន៍នៅ នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេ សចរណ៍កម្ពុជា ដែលបានធ្វើឡើងនៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០ ១ ៩ ម្សិ លម៉ិញនេះថា ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍កម្ពុជាមានAddress  www. accommodationregistar.net ដែលក្រសួងទេសចរណ៍ដាក់ឱ្យប្រើប្រាស់ក្នុងសេវា កម្មសណ្ឋាគារ-ផ្ទះសំណាក់នោះ មានសា​រ​សំខាន់ក្នុងការរក្សាទុ​កទិន្នន័យរាល់ការស្នាក់​នៅរប​ស់​ភ្ញៀ​វ​ទេ​ស​​ច​រ​​សម្រាប់ការធ្វើអាជីវកម្ម  ឬក៏ដើម្បីមូលហេតុសន្តិសុខសុវត្ថិភាពក្នុងការស្នាក់នៅ  និងជាប្រ​យោជ​ន៍​ផ​ង​ដែរ ដើម្បីទទួលបានសំណូមពររបស់ភ្ញៀវដែលបានស្នាក់នៅ  ហើយដែលជាពិសេសនោះ គឺ​ដើ​ម្បី​គ្រ​ប់​គ្រ​ងបម្រែបម្រួលនៃតម្រូវការបន្ទប់ស្នាក់នៅរបស់ភ្ញៀវទេសចរ ។

ឯកឧត្តមបន្តថា  ការដាក់ចេញឱ្យប្រើប្រាស់ ការចុះបញ្ជី​ស្នាក់នៅទេសចរណ៍ក​ម្ពុជាតាម​ប្រព័​ន្ធ​អ​ន​ឡា​ញ  វាជាប្រព័ន្ធថ្មីមួយទៀត បន្ទាប់ពីក្រសួងទេសចរណ៍បានប្រើប្រាស់ប្រ​ព័ន្ធត្រួតពិ​និត្យ​ម​គ្គុ​ទ្ទេ​ស​ក៍​ទេ​ស​ចរណ៍ ដោយប្រើ QR Code ដោយផ្អែកលើច្បាប់ស្តីអំពីទេសចរណ៍ ។

ឯកឧត្តមបញ្ជាក់ថា សារសំខាន់នៃការប្រើប្រាស់ ការចុះបញ្ជីស្នាក់នៅទេសចរណ៍កម្ពុជា តាមប្រព័ន្ធអនឡាញ វាមិនត្រឹមតែអាចជួយដល់វិស័យឯកជនប៉ុណ្ណោះទេ  តែក្រសួងទេសចរណ៍ ក៏អាចពិនិត្យមើលឃើញលើទិដ្ឋភាពទីផ្សារទេសចរណ៍ផងដែរ  ដែលក្នុងនោះវាត្រូវបានបង្ហាញច្បាស់ថា តើប្រភពភ្ញៀវទេ​សចរមកប្រទេសណាខ្លះ ដើម្បីរៀបចំកំណត់ផែនការ កម្មវិធីផ្សព្វផ្សាយ​ទេស​ចរ​ណ៍​ឱ្យ​បា​ន​ចំគោលដៅ ។

ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍នេះ  ក៏មានផលប្រយោជន៍ផងដែរ  ទៅលើ​ការ​គ្រប់គ្រងទិន្នន័យ  សម្គាល់ដឹងអំពីអត្តចរឹក-តម្រូវការរបស់ភ្ញៀវ ដើម្បីទាញយកការវិភាគ  រៀបចំ​គោ​ល​នយោ​បាយសំខាន់ៗ ដោយដាក់ចេញនូវផែនការយុទ្ធសាស្រ្ត ឆ្លើយតបទាន់ពេលវេលា  ជួយដ​ល់​មូ​ល​ដ្ឋា​ន​អា​ជីវកម្មទេសចរណ៍  ។

ឯកឧត្តមបញ្ជាក់ថា ការចុះបញ្ជីស្នាក់នៅទេសចរណ៍តាមប្រព័ន្ធអនឡាញ  ជាផ្នែកមួយនៅក្នុង​ច​ល​នា​ប្រឡងប្រណាំង បដិសណ្ឋារកិច្ចល្អ សន្តិសុខល្អ  ។  ចលនាប្រឡងប្រណាំងនេះ ជាទូទៅ គឺស្ថិ​ត​ក្នុ​ង​បំ​ណងសំដៅជំរុញ លើកទឹកចិត្តដល់ប្រតិប​ត្តិករទេសចរណ៍ឱ្យខិតខំប្រឹងប្រែងប្រ​តិបត្តិការអាជី​វកម្ម​របស់​ខ្លួន ស្របតាមនិន្នាការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ចូលរួមដល់កិច្ចអភិរក្សវប្បធម៌ ប្រពៃណី និងចូលរួមថែរក្សាសុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ប្រ​កបដោយ​ស្មារតី​ទទួ​ល​ខុ​ស​ត្រូវខ្ពស់ ។ បដិសណ្ឋារកិច្ចល្អ និងសន្តិសុខល្អ គឺជាពាក្យស្លោក នៃយុទ្ធនាការ ( ទីក្រុងស្អាត ទីក្រុ​ង​ដែ​ល​មានសុវត្ថិភាព ) ៕

ឃុត សៅ សៀមរាប