គ.ជ.ប ស្នើឱ្យជប៉ុនជួយផ្តល់អ្នកជំនាញការ ផ្នែកអបរំ សម្រាប់ការបោះឆ្នោតអាណត្តិទី៧

AKP ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជា​តិ​រៀ​ប​ចំ​កា​រ​បោះឆ្នោតបានស្នើ សុំប្រទេសជប៉ុនតាមរយៈ ឯកឧត្តម មិកាមិ ម៉ា​សា​ហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំ​នៅ​ក​ម្ពុ​ជា ឱ្យជួយផ្តល់អ្នកជំនាញការផ្នែកអបរំសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ ​និងការបោះ ឆ្នោត​ជ្រើ​ស​​​តាំ​ងតំណាងរាស្ត្រឆ្នាំ២០២៣ អាណត្តិទី៧ខាងមុខ។

ការស្នើសុំនេះធ្វើក្នុងឱកាសដែល ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជា​តិ​រៀ​ប​ចំ​កា​រ​បោះ​ឆ្នោតអនុញ្ញាតឱ្យ ឯកឧត្តម មិកាមិ ម៉ា​សា​ហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំ នៅកម្ពុជា ចូលជួបសម្តែង​កា​រគួរសមនៅទីស្តីការ គ.ជ.ប នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩។

ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់អ្នកសារព័ត៌​មាន​ប​ន្ទា​ប់​ពី​ជំ​នួ​បថា ប្រធាន គ.ជ.ប បានស្នើសុំទៅឯកអគ្គរាជ​ទូតជប៉ុន ដើម្បី​ឱ្យ​ផ្ត​ល់​​អ្នកជំនាញ ទៅលើការងា​រអ​ប់​រំ​ឱ្យ​បា​​ន​ទូ​លំ​ទូលាយ និងដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាយល់​ដឹងឱ្យបា​ន​ច្បា​ស់​អំ​ពី​ត​ម្លៃនៃលទ្ធិប្រជាធិបតេយ្យ។

ឯកឧត្តម អ្នកនាំពាក្យបានបញ្ជាក់ថា«​ជប៉ុនរហូតមកដល់ពេលនេះបានឆ្លើយតបជាវិ​ជ្ជមាននិងបន្ត​ជួ​យ ​គ​.​ជ.ប បន្ថែមទៀត ហើ​យ​អ្វី​ដែ​ល​យើ​ង​បា​​នស្នើជាលក្ខណៈពិសេសហ្នឹង គឹដើម្បីឱ្យមា​នអ្ន​ក​ជំ​នា​ញ​កា​រ​ដើម្បី​មក​ជួ​យ​ទៅ​លើ​កា​រ​ងា​រអប់រំ ប្រជា​ព​ល​រ​ដ្ឋ​កម្ពុជាឱ្យយល់​កាន់តែច្បាស់អំពីតម្លៃនៃលទ្ធិប្រជា​ធិប​តេ​យ្យ​»។

ឯកឧត្តម មិកាមិ ម៉ា​សា​ហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំ​នៅ​ក​ម្ពុ​ជាបានសន្យាថា នឹងជួ​យ​ប​ណ្តុះ​ប​ណ្តា​ល​ម​ន្ត្រី គ.ជ.ប បន្ថែ​មទៀត ទៅលើប្រព័ន្ធបោះឆ្នោត ដើ​ម្បីពង្រឹងប្រ​ព័ន្ធ​បោះឆ្នោ​តឱ្យ​កាន់​តែមា​ន​ត​ម្លាភាព។

សូមរម្លឹកថា ប្រទេសជប៉ុនបានជួយរៀបចំការបោះឆ្នោតនៅកម្ពុជាតាំងពីឆ្នាំ១៩៩៣ និង​បាន​ជួ​យ​ជា​សម្ភារ បច្ចេកទេស និងអ្នកជំនាញការជាបន្តបន្ទាប់សម្រាប់ការបោះឆ្នោត អាណត្តិនីមួយៗ ហើយ​ថ្មី​ៗ​នេះ កាលពីខែឧសភា ឆ្នាំ២០១៩នេះ​ ក៏បានជួយបណ្តុះបណ្តាល មន្ត្រី គ.ជ.ប បានចំនួន២រូប។ ទន្ទឹមនេះ ជប៉ុ​នក៏បានសន្យាជួយ គ.ជ.ប តាមការស្នើសុំជា បន្តទៀត។

គ.ជ.ប បានធ្វើទំនើបកម្មការងាររបស់ខ្លួ​នឱ្យកាន់តែសុក្រឹត្យដោយដូរពីការ​ចុះ​ឈ្មោះ អ្នកបោះឆ្នោត​ដោ​យ​ដៃ​​​​​មក​ជា​​កា​​រចុះឈ្មោះតាមប្រព័ន្ធកុំព្យូទ័រ។ ប្រធាន គ.ជ.ប បានជម្រាប ឯកអគ្គរាជទូតជប៉ុនថា ​គ.ជ.ប ធ្វើ​កា​រ​ងា​​រផ្តោត​សំខា​ន់ពី​រ​ឱ្យ​ខា​ង​តែ​បា​នគឺ៖ ទី១.ប្រជាពលរដ្ឋ មានអាយុ១៨ឆ្នាំត្រូវ តែមានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោ​ត។ ទី២.សំឡេង​របស់​គាត់​​នៅ​ពេ​​​លបានទៅបញ្ចេញក្នុង​បន្ទ​ប់​ស​ម្ងា​ត់​ត្រូ​វ​រា​ប់​ឱ្យ​បានត្រឹមត្រូវ។

ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជា​តិ​រៀ​ប​ចំ​កា​រ​បោះ​បានថ្លែងថា«យើង ចង់បា​ន​ការបោះ​ឆ្នោ​តឱ្យដូចប្រទេសអភិវឌ្ឍន៍ ដែលប្រជាពលរដ្ឋមានការជឿជាក់ទៅលើ យុត្តិធម៌នៃការបោះឆ្នោត ព្រោះ​ល​ទ្ធ​ផលនៃការបោះឆ្នោតដែលគ្រប់ភាគីជឿជាក់ និងទទួល​យ​ក​បា​នគឺជាកត្តាសំខា​ន់សម្រាប់ស្ថេរភាពរ​បស់​ស្រុ​ក​ទេស» ៕

ដោយ គង់ សិរីរ័ត្ន