ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ត្រី ធូរ ចំរ៉ុង

AKP ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ​សព ឧត្តមសេនីយ៍ត្រី ធូរ ចំរ៉ុង ហៅនាយ សាន់ ម៉ៅ សិល្បករកំប្លែង ដែលទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ​៦០ឆ្នាំ នៅសាលាធម្មសភាវត្តព្រែកប្រា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ។

រូបថត៖ ខឹម សុវណ្ណារ៉ា