សម្តេច ហេង សំរិន អនុញ្ញាតឲ្យឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីត ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ —

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យឯកឧត្តម សាអ៊ូដ អាល់ស៊ូវ៉ែលីម (Saud F.M AL Suwelim) ឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាន​និវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ។

រូបថត៖ រដ្ឋសភា