អភិបាលខេត្តបាត់ដំបង ប្រគល់ផ្ទះសម្តេចតេជោ ៤ខ្នង ជូនអតីតយុទ្ធជន

AKP បាត់ដំបង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ -នៅថ្ងៃពុធ ១២រោច ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង ជាប្រធានកិត្តិយសសមាគម អតីតយុទ្ធជនកម្ពុជា (ស.អ.ក)ខេត្ត លោក  ឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងជាប្រធាន ស.អ.ក ខេត្ត បានប្រគល់ផ្ទះជាអំណោចដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន ០៤គ្រួសារ ដែលមានជីវភាពក្រីក្រ គ្មានទីជម្រកសមរម្យនៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង។

ផ្ទះដែលប្រគល់ឱ្យគ្រួសារអតីតយុទ្ធជនចំនួន ០៤ខ្នង ស្ថិតនៅក្រុងបាត់ដំបង ០២ខ្នង ស្រុកមោងឫស្សី ០១ខ្នង និង ស្រុកថ្មគោល ០១ខ្នង ។ ផ្ទះចំនួន ០៤ខ្នងនេះ គឺខ្នងផ្ទះទី១៤៩ ទី១៥០ ទី១៥១ និង ទី១៥២ ក្នុងចំណោមផ្ទះទាំង ១៥២ខ្នង របស់សមាគម អតីតយុទ្ធកម្ពុជា ខេត្តបាត់ដំបង ធ្វើអំពីឈើប្រក់ស័ង្កសី រៀបការ៉ូបាត និង រៀបជញ្ជាំងឥដ្ឋកម្ពស់ ០១ម៉ែត្រ ។ ម្ចាស់ទី១.ឈ្មោះ រើន សុផាត អត្តលេខ HA87000830 ជាជនពិការ ភេទប្រុស អាយុ ៥៤ឆ្នាំ ទទួលបានផ្ទះទំហំ ៤ម៉ែត្រx៦ម៉ែត្រ តសំយ៉ាបក្រោយ ទំហំ ៣ម៉ែត្រx២.៥ម៉ែត្រ ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ទី២.ឈ្មោះ មាឃ វីនី អត្តលេខ RA11001667 ជានិវត្តជន ភេទស្រី អាយុ ៦៥ឆ្នាំ ទទួលបានផ្ទះទំហំ ៤ម៉ែត្រx៦ម៉ែត្រ តសំយ៉ាបក្រោយ ទំហំ ៣ម៉ែត្រx២.៥ម៉ែត្រ ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ទី៣.ឈ្មោះ វ៉ន រ៉េត អត្តលេខ SC86000256 ជាគ្រួសារពលី ភេទស្រី អាយុ ៥៧ឆ្នាំ ទទួលបានផ្ទះទំហំ ៤ម៉ែត្រx៦ម៉ែត្រ តសំយ៉ាបក្រោយ ទំហំ ៣ម៉ែត្រx២.៥ម៉ែត្រ ស្ថិតនៅភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ទី៤.ឈ្មោះ គុយ ពឿន អត្តលេខ HA81000068 ជាជនពិការ ភេទប្រុស អាយុ ៦៩ឆ្នាំ ទទួលបានផ្ទះទំហំ ៤ម៉ែត្រx៦ម៉ែត្រ តសំយ៉ាបក្រោយ ទំហំ ៣ម៉ែត្រx២.៥ម៉ែត្រ ស្ថិតនៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ជាមួយគ្នានេះដែរម្ចាស់ផ្ទះនីមួយៗ ទទួលបានគ្រឿងឧបភោគ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុង១គ្រួសារៗ ទទួលបានថវិកា ២០ម៉ឺនរៀល, គ្រែ ០១, អង្ករចំនួន ១០០គីឡូក្រោម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ០១យួរ, ឆ្នាំង ចាន មុង០១, ភួយ០១, កន្ទេល០១ ។ ដោយឡែកអតីតយុទ្ធជនរស់នៅក្បែរខាង ដែលបានចូលរួមអបអរសាទរ ចំនួន ២០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល និងសារុង ០១, លោកប្រធាន ស.អ.ក ក្រុងបាត់ដំបង, ស្រុកមោងឫស្សី និងស្រុកថ្មគោល ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល សម្រាប់ធ្វើមធ្យោបាយនាំអតីតយុទ្ធជនមកចូលរួម ក្នុងពិធីនេះផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តបានសំណេះសំណាលជាមួយអតីតយុទ្ធជន និងម្ចាស់ផ្ទះថ្មីដែលត្រូវប្រគល់ជូននាពេលនេះ ហើយបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផងដែរ ។ ឯកឧត្តម ក៏បានឧបត្ថម្ភបន្ថែម ដល់ម្ចាស់ផ្ទះក្នុង១គ្រួសារៗ ថវិកា ២០ម៉ឺនរៀល, លោក នួន សាន ព្រះរាជអាជ្ញាខេត្តបាត់ដំបង បានឧបត្ថម្ភផ្ទះ ០១ខ្នង ស្មើនឹងថវិកា ៣.០០០ដុល្លារអាម៉េរិក សម្រាប់ជួយដល់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាលខេត្តបាត់ដំបង)