ឯកឧត្តម ងួន ស៊ីមអាន និងឯកឧត្តម លី វ៉ាន់ហុង អញ្ជើញជួបសំណេះសំណាល និងនាំយកថវិកាឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ចែកជូនចាស់ៗ នៅឃុំមហាខ្ញូង ស្រុកកោះសូទិន

AKP កំពង់ចាម ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ —

ឯកឧត្តម ងួន ស៊ីមអាន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងនាំយកថវិកាឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ មកចែកជូនលោកយាយ លោកតាអាយុចាប់ពី ៧០ឡើងទៅចំនួន ៦១៣ នាក់ មកពី ៩ភូមិ នៃឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយម្នាក់ៗទទួលថវិកា ២០,០០០៛ (ម្ភៃពាន់រៀល) នាព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ។

រូបថត៖ ខឹម សុវណ្ណារ៉ា