អភិបាលខេត្តព្រះវិហារចុះសួរសុខទុក្ខ អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករា

AKP ព្រះវិហារ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩– ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងឯកឧត្តម​ ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ បាននាំយកអំណោយមនុស្សធម៌ផ្ដល់ជូន អ្នកជំងឺកំពុងសម្រាកព្យាលជំងឺនៅមន្ទីរពេទ្យបង្អែក១៦មករា​ ចំនួន១២២នាក់ ជនពិការចំនួន៣៦នាក់ នៅមជ្ឈមណ្ឌលតម្បាញសូត្រកម្ពុជានិងសិស្សានុសិស្ស​នៅមជ្ឃមណ្ឌលកុមារកំព្រានៅរសៀលថ្ងៃចន្ទ១០រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ។ ឯកឧត្តម ប្រាក់ សុវណ្ណ បាននាំយកនូវប្រសាសន៍សាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ។ សូមឱ្យបងប្អូនចេះថែទាំសុខភាព អនាម័យឱ្យបានល្អ ដោយរស់នៅស្អាតជានិច្ច ធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ ។

សម្ភារផ្តល់ជូន អ្នកជំងឺចំនួន១២២នាក់ ក្នុងម្នាក់ៗ ស្ករស១ គីឡូ ទឹកដោះគោ ៥ កំប៉ុង និងជនពិការចំនួន៣៦នាក់ ក្នុងម្នាក់ៗ ទទួលបានអង្ករ២៥ គីឡូក្រាម មី១កេះ ត្រីខ ១យួរ ទឹកស៊ីអ៊ីវ១យួរ សារុង១ ក្រមា១ មុង១ ភួយ១ នឹងថវិកាមួយចំនួន៕

ដោយ ទិត ស្រ៊