ឯកឧត្ដម ឃួង ស្រេង អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តនិគ្រោធវ័ន

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្រ្ដីរាជការក្នុងសាលារាជធានី  បានចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៧ នៅវត្ដនិគ្រោធវ័ន ហៅវត្តគល់ទទឹង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ វិញ្ញាណក្ខន្ធមាតា បិតា ជីដូនជីតា និងបុព្វការីជនដែលបាន ចែកឋានទៅកាន់លោកខាងមុខ។

បន្ទាប់ពីថ្វាយគ្រឿងសក្ការបូជាដល់ព្រះពុទ្ធអង្គ នមស្ការព្រះរត្នត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ប្រគេនយាគូដល់ព្រះសង្ឃ រាប់បាត្របង្សុកូល វេរភត្តហារប្រគេនព្រះសង្ឃ និងដារឆ្លងជាកិច្ចបង្ហើយបុណ្យ។ វិស័យពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ប្រជាពលរដ្ឋគោរពប្រតិបត្តិបានដើរតួនាទីយ៉ាង សំខាន់ក្នុងចូលរួម ចំណែកកសាងសុខសន្តិភាពក្នុងប្រទេសជាតិយើង។

ចំពោះទេយ្យទាន ដែលបានប្រគេនដល់ព្រះសង្ឃនាពេលនោះរួមមាន៖ សាដក មី ទឹកសុទ្ធ ទឹកក្រូច អង្ករ ស្ករស  ត្រីខកំប៉ុង ទឹកដោះគោខាប់ និងបច្ច័យសម្រាប់ប្រគេន ព្រះសង្ឃ តាជី ដូនជីផងដែរ៕

ដោយ សួស សំរិត