ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតឆ្នាំ២០២០ នឹងដឹងលទ្ធផលថ្ងៃស្អែក 

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ — សម្រាប់ប្រាក់ខែអប្បបរមាកម្មករនិយោជិតឆ្នាំ២០២០ នឹងចេញជាផ្លូវការនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ ខណៈភាគីនិយោជកដាក់តួលេខ ១៨៦ដុល្លារអាម៉េរិក, ភាគីសហជីព ១៩៥ដុល្លារ  និងភាគីតំណាងរាជរដ្ឋាភិបាល១៨៧ ដុល្លារអាម៉េរិក។

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងក្រោយកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើកទី៥ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ថា កិច្ចប្រជុំភាគីសហជីព និង និយោជកបានប្រជុំជាច្រើនលើកមកហើយ ក្នុងនោះភាគីទំាងពីរបានពិភាក្សាមាន ក្រុមបច្ចេកទេសដោយបានឯកភាពគ្នាលើតួលេខរួមផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថាក្នុងកិច្ចប្រជុំភាគីនិយោជកបានដំ ឡើងតួលេខ ដោយដំ ឡើងពី១៨.៥ ដល់១៨៦ដុល្លារ  ចំណែកភាគីតំណាងកម្មករសហជីព បានទម្លាក់តួលេខពី ១៩៧ដុល្លារមកត្រឹម១៩៥ដុល្លារ ហើយភាគីរាជរដ្ឋាភិបាលមានតួលេខរួម មួយគឺ១៨៧ដុល្លារ សម្រាប់ប្រាក់ឈ្នួលអប្បបរមកម្មករនិយោជិតឆ្នាំ២០២០។

ឯកឧត្តមបញ្ជាក់ថា «ជារួមយើងឃើញថាភាគីទាំងពីរមានតួលេខដែលដាក់មក គឺកុងសង់ស៊ីសចេញពីបញ្ហាផ្ទៃក្នុងនីមួយៗ បន្ទាប់ពីផ្លាស់ប្តូរទម្រង់ពិភាក្សាគ្នា ជាច្រើនលើកច្រើនសារ។ វាជាការជោគជ័យដែលភាគីឯកភាពផ្ទៃក្នុង ទទួលបានតួលេខមូលដែលកន្លងមកភាគីនីមួយៗ មានតួលេខផ្សេងគ្នា»។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា សម្រាប់ការចរាចរប្រាក់ឈ្នួលអប្បបរ មាកម្មករនិយោជិត ឆ្នាំ២០២០នេះរាជរដ្ឋាភិបាលមានតួលេខរួមមួយគឺ ១៨៧ដុល្លារ។ យោងតាម្រា១២និង១៣ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានៅពេលភាគីប្រជុំច្រើន លើក ច្រើនសារទទួលបានជំហររបស់ខ្លួន ហើយភាគីនីមួយៗខុសគ្នាយើង និងលើកទៅឱ្យមានកិច្ចប្រជុំទៀត ដើម្បីបោះឆ្នោត ឬពិភាក្សា តួលេខចុងក្រោយនីមួយៗ។

ឯកឧត្តមក៏បានឱ្យដឹងថា តាមគម្រោងទុកពិភាក្សា និងលើកទៅពិភាក្សាដោយមានការ សម្របសម្រួលពីឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិអប្បបរមា នៅព្រឹកថ្ងៃទី២០ ខែកញ្ញាទៀត។ ក្នុងករណី មិនទាន់មានការឯកភាពគ្នានូវតួលេខនេះទេ និងមានការបោះឆ្នោតដើម្បី កំណត់លើកតួលេខទាំងតែម្តង។

ចំណែកលោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំជាលើកទី៥ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា វិស័យកាត់ដេរនិងស្បែកជើង សម្រាប់ ឆ្នាំ២០២០  លទ្ធផលនៃកិច្ចប្រជុំនោះគឺ៖ ១.ជំហរចុងក្រោយភាគីនិយោជក ១៨៦ដុល្លារ, ២.ជំហរចុងក្រោយភាគីសហជីព ១៩៥ដុល្លារ និង៣.តួលេខរបស់ ក្រសួងការងារ ១៨៧ដុល្លារ។

លោក៏បានឱ្យដឹងថា ការឯកភាពគ្នាក៏សំណើចំនួនមួយចំណុចទៀតដូចជា៖ ស្នើសុំផ្តល់ អាហារថ្ងៃត្រង់ ឬប្រាក់ថ្លៃអាហារ ១ដុល្លារ។ ផ្តល់ការម ធ្យោបាយដឹកជញ្ជូនកម្មករប្រ កបដោយសុវត្ថិភាព និងជាបន្ទុករបស់និយោជក។ ពង្រីកវិសាលភាព ប្រាក់ឈ្នួលអប្បបរមា  វិស័យមួយចំនួនដូចជា វិស័យទេសចរណ៍ សេវាកម្ម និងសំណង់។ ស្នើសុំរក្សាថ្ងៃឈប់ សម្រាកមួយចំនួនមកវិញ។ អន្តរាគមន៍ឱ្យតំណាងសហជីព ដែលក្រុមហ៊ុនបញ្ឈប់បានចូល ធ្វើការវិញ។ ពិនិត្យការចុះបញ្ជិកាសហជីពឡើងវិញ (មានការរាំងខ្ទប់ការចុះបញ្ជី) និងចំណុច មួយចំនួនទៀត៕

ដោយ  អ៊ាង ប៊ុនរិទ្ធ