ប្រាក់រង្វាន់រាជរដ្ឋាភិបាលកម្ពុជាសរុបជាង២០០លានរៀលប្រគល់ជូន ដល់ជ័យលាភីលើ៣ប្រភេទកីឡា ដែលឈ្នះ​មេដាយពីលើឆាកអន្តរ​ជា​តិ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩–ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា សរុប ចំនួន ២០៩.៦០០.០០០រៀល (ពីររយប្រាំបួនលានប្រាំមួយរយពាន់រៀលគត់) ត្រូវបានក្រសួងអប់រំ យុវជន និង កីឡាប្រគល់ជូនដល់ជ័យលាភីលើ៣ប្រភេទកីឡា ដែលដណ្តើមបានមេដាយនៅក្នុងកម្រិតអន្តរជាតិផ្សេងៗពីគ្នា នាពេល កន្លងមក។ ពិធីប្រគល់ប្រាក់រង្វាន់នេះត្រូវបានធ្វើឡើងក្រោមអធិបតី ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកឡា នៅថ្ងៃព្រហស្បតិ៍ទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឱ្យដឹងថា ៣ប្រភេទកីឡា ដែឈ្នះមេដាយ អន្តរជាតិនេះរួមមាន៖១-ការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកពិភពលោកលើកទី១០ នៅប្រទេស​ថៃ​បា​ន​បញ្ជូន ប្រតិភូកីឡាកាយវប្បកម្មចំនួន១០នាក់ ដែលមានប្រទេសចូលចំនួន៥០ប្រទេស ហើយជា​លទ្ធ​ផល​ក្រមកីឡា កម្ពុជាបានទទួលមេដាយមាស១គ្រឿង​ ដោយទទួលបានប្រាក់រង្វាន់ជ័យលាភី​ចំនួ​ន​៤​០​លា​នរៀល ប្រគល់ជូនគ្រូបង្វឹកម្នាក់ និងកីឡាករម្នាក់។

២-ការចូលរួមប្រកួត “កីឡារំាជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០១៨ ដោយក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជូនប្រតិភូកីឡាជម្រើសជាតិ ដើម្បីទៅចូលរួមក្នុងការប្រកួត “កីឡារាំជ្រើសរើសជើងឯកអាស៊ីឆ្នាំ២០១៨ * ចំនួន១១នាក់ ស្រី៦នាក់នៅសាធារណរដ្ឋប្រជាមានិតចិន ដែលប្រទេសចូលរួមក្នុងការប្រកួតនេះមានចំនួន ១៥។ ជាលទ្ធផល ក្រុមកីឡាជម្រើសជាតិកម្ពុជាបានទទួលមេដាយសំរឹទ្ធ ១គ្រឿងវិញ្ញាសារាំគូ ដោយទទួល ប្រាក់រង្វាន់ជ័យលាភីចំនួន ៣៣លានរៀល បានប្រគល់ជូនគ្រូបង្វឹកកីឡាករ កីឡាការិនី៣នាក់ ស្រី១នាក់។

៣-ការចូលរួមប្រកួត កីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ ក្រសួងអប់រំ យុវជន និងកីឡា​បានបញ្ជូនប្រតិភូកីឡាជម្រើសជាតិចំនួន១៦នាក់ ស្រី៥នាក់ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ដែល មានប្រទេសចូលរួមក្នុងការប្រកួតចំនួន៧ប្រទេស។ជាលទ្ធផលក្រមកីឡាជម្រើសជាតិកម្ពុជាបានទទួលមេដា​យ​មាស៣ ប្រាក់៤សំរឹទ្ធ៨គ្រឿងសរុប១៥គ្រឿង។ ចំពោះប្រាក់រង្វាន់ជ័យលាភីមានចំនួន ១៣៦លាន ៦សែន រៀលបានប្រគល់ជូនគ្រូបង្វឹកកីឡាករកីឡាការិនីចំនួន១៤នាក់៕

ដោយ ហេង ណាលីន