រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំស្ដីពីគម្រោង LASED 2 បែងចែកដីសង្គមកិច្ច

AKP កំពង់ឆ្នាំង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ -នៅសាលាខេត្តកំពង់ឆ្នាំងមានរៀបចំកិច្ចប្រជុំស្ដីពី ការពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយនៃការអនុវត្តគម្រោង LASED 2  ដែលបានអនុវត្តន៍ដោយរដ្ឋបាលខេត្តចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន។ កិច្ចប្រជុំនេះជាផ្នែកមួយនៃដំណើរបេសកកម្មគាំទ្រការអនុវត្ត និងការត្រួតពិនិត្យការអនុវត្តពាក់កណ្តាលអាណត្តិរបស់ក្រុមបេស កកម្មធនាគារពិភពលោក នៅតាមទីតាំងដីសម្បទានសង្គមកិច្ចរបស់គម្រោង LASED 2។ កិច្ចប្រជុំបានប្រព្រឹត្តទៅនៅថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគ្រប់គ្រងគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍ ដោយមានការអញ្ជើញ    ចូ លរួម ពីលោក លោកស្រី ប្រធាន អនុប្រថានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

លោក អម សុភា  បានមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយនៃការអនុវត្តគម្រោង LASED 2 ដែលបានអនុវត្តន៍ដោយរដ្ឋបាលខេត្តចាប់តាំង ពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន។ កិច្ចប្រជុំនេះជាផ្នែកមួយនៃដំណើរបេសកកម្មគាំទ្រការអនុវត្ត និងការត្រួតពិនិត្យការអនុវត្តពាក់   កណ្តាលអាណត្តិរបស់ក្រុមបេសកកម្មធនាគារពិភពលោក នៅតាមទីតាំងដីសម្បទានសង្គមកិច្ចរបស់គម្រោង LASED 2។

លោកអភិបាលរងខេត្តបានមានប្រសាសន៍ទៀតថា ការជ្រើសរើសដី តំបន់សម្បទានដីសង្គមកិច្ចទាំងអស់សុំដោយឃុំនឹងត្រូវបានផ្តួចផ្តើម ត្រួត ពិនិត្យដោយផែនទី “តំបន់រសើប” ដើម្បីកំណត់សារជាថ្មីលើ ជម្រកដ៏សំខាន់ ​ឬ​ព្រៃ​ តំបន់​ការពារ​តំបន់​បេតិក​ភណ្ឌ​វប្បធម៌ ​និង​សហគមន៍ជនជាតិដើមភាគតិចត្រូវបានគេស្គាល់។ នៅក្នុង​ព្រឹត្តិការណ៍​ដែលបាន​ស្នើនឹង​ប៉ះ ពាល់​ដល់​តំបន់​ទាំង​នេះ ឃុំនឹងត្រូវបានជំរុញដើម្បីកំណត់តំបន់ដែលមានប្រយោជន៍ទាំងនេះ។ ចំពោះគម្រោង​ស្នើសុំ​ដី​សម្ប​ទានសង្គមកិច្ចដែលមានការព្រមព្រៀងអនុវត្តន៍នៅពេលអនាគត ការត្រួតពិនិត្យ និង​កំណត់ហេតុណែនាំ សម្រាប់ឃុំ ស្រុក ប្រើបា្រស់មន្រ្តីរដ្ឋាភិបាលនិងអ្នកទទួលផល ដើម្បីកំណត់មធ្យោបាយ នៅពេលរៀបចំផែនការដីសម្បទានសង្គមកិច្ច​និង​រៀបចំឯកសារ​ វិធីសាស្រ្ត សម្រាប់ពិនិត្យសារជាថ្មី ដោយលេខាធិការដ្ឋាន ប្រើបា្រស់និងបែងចែកដី ។

លោកអម សុភា  បានបន្តទៀតថា មេរៀន និងបទពិសោធន៍  ដែលបានមកពីការប្រើបា្រស់ ប្រព័ន្ធ ក្សេត្រសាស្ត្រ បរិស្ថាន ប្រហាក់ប្រហែលនៅតំបន់ ក្បែរ និង​ការវាយតម្លៃ លើសក្តានុពលដី ដែលប៉ះពាល់នៅក្រោមទិដ្ឋភាពនៃការប្រើបា្រស់ដី។​​ ការចុះបញ្ជីដីរដ្ឋ​នៃតំបន់ស្នើសុំ​ក៏ត្រូវមានការព្រមព្រៀងពីមន្ទីរបរិស្ថានខេត្ត ក្រសួងបរិស្ថាន  និងរដ្ឋបាលព្រៃឈើ ក្រសួង​កសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តី ក៏ដូចជាការប្រកាសជាសាធារណៈ និងសំណូមពរ។ លទ្ធផលនៃ​នីតិ​វិធីនេះ​នឹងត្រូវបានពិនិត្យឡើងវិញដោយលេខាធិការដ្ឋានជាដំបូង មុននឹងផ្តល់ការអនុញ្ញាតឱ្យធ្វើការជ្រើសរើស​អ្នកទទួលដី។​ បទពិសោធន៍ដែលបានមកពីឃុំសាក ល្បងដីសម្បទានសង្គមកិច្ចចំនួនបី បង្ហាញថា​ ផល​ប៉ះ​ពាល់​ចម្បងនិងអវិជ្ជមាននៃបរិស្ថាន​អាចចៀសបាន តាមរ​យៈការបង្ហាញរូបភាព​ទីតាំងព្រៃឈើ និង ដំណើរ​ការ​អនុវត្តន៍​ប្រព័ន្ធក្សេត្រសាស្ត្រ និងបរិស្ថាន។

​​​​​​​លោកអភិបាលរងបានជំរុញឱ្យមន្ត្រីពាក់ព័ន្ធ ចូលរួមថែរក្សាព្រៃឈើដែលមានស្រាប់ និងការពារការហូរ​ច្រោះ​ជី​ជាតិ នៃ​ព្រៃ​ឈើ​ដែល​បោះ​បង់ ទុកចោល​ឯក​ឯង​គ្មាន​ទំនាក់​ទំនង​ជា​មួយ​តំបន់​ព្រៃ​នៅ​ជុំ​វិញ​នោះ​ទេ និងជាផ្លូវទឹកដ៏សំខាន់នៅតាមតំបន់ សមស្របតាមបណ្តោយនៃ​ទ្រនាប់ព្រៃឈើ​។ ព្រៃឈើ​សម្រាប់​ប្រើប្រាស់សម្រាប់​ផលប្រយាជន៍​សេដ្ឋកិច្ច​ពិសេស​ដូច​ជាការ​ទាញ​យកជ័រ​ និង​ព្រៃឫស្សី​ដែល​កំពុង​លូត​លាស់​នឹង​​ត្រូវ​បានរ​ក្សា​ទុកសម្រាប់ការការពារនិងការប្រើប្រាស់របស់សហគមន៍ ដើម្បីបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ ៕

ដោយ បៃ ស៊ីថុន