ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យលោក អគ្គនាយកក្រុមហ៊ុន រីណេ-សេល ធី គ្លីនិក ឯកជន ចូលជួបសម្តែងការគួរសម និងជូនអំណោយអង្ករ ចំនួន១,៥តោន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញាឆ្នាំ ២០១៩ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យលោក ចូរ បីយ៉ុងមូ (Jo Byungmu) អគ្គនាយក ក្រុមហ៊ុន រីណេ-សេល ធី គ្លីនិក ឯ.ក (Rene-Cell Beauty Clinic Co., Ltd.) ចូលជួបសម្តែងការគួរសម និងជូនអំណោយអង្ករ ចំនួន ១,៥តោន សម្រាប់ចែកបន្ត នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា