ចំណេះដឹងនិងបទពិសោធន៍ពាក់ព័ន្ធនឹងការកត់ត្រាចំណូលមិនមែនសារពើពន្ធនឹងរួមចំណែកដ៏​មា​ន​ត​ម្លៃ​ដល់ការអនុវត្តការកែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ — រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញូវត្ថុ​បា​ន​មា​ន​ប្រ​សា​ស​ន៍​ថា ការ​បង្កើ​ត​ចំ​ណេះ​ដឹង ចំណេះធ្វើ និង​បទ​ពិសោ​ធ​ន៍ ពាក់ព័ន្ធនឹង ការកត់​ត្រាចំ​ណូល​មិន​មែ​ន​សា​រ​ពើ​ព​ន្ធ ទាំងទ្រឹស្តី និង​កា​​រអនុវត្ត និងបទពិសោធន៍ នៃ​ការ​ប្រើ​ប្រាស់ចំណាត់ថ្នាក់សេដ្ឋកិច្ច ជាការរួមចំណែ​កដ៏​មា​ន​ត​ម្លៃ​ដ​ល់​កា​រ​ស​ម្រេចជោគជ័យ លើកា​រ​អ​នុ​វ​ត្ត​កា​រ​កែ​ទម្រង់ប្រព័ន្ធថវិកានៅកម្ពុជា ក៏ដូចជា ការស​ម្រេ​ច​គោ​ល​ដៅ​នៃ​កា​រ​កែ​ទ​ម្រង់​ការ​គ្រប់​គ្រង​ហិរ​ញ្ញ​វ​ត្ថុ​សា​ធា​រ​ណៈ​ទាំងមូល។​

ឯកឧត្តម ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ បានថ្លែងលើកឡើង ក្នុងសិក្ខា​សា​លា​ផ្សព្វផ្សាយ ស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង ចំណូលមិន​មែ​ន​សារពើ​ពន្ធដំ​ណាក់​កា​ល​ទី១ ជំហានទី៣នៅថ្ងៃចុងសប្តាហ៍កន្លងទៅនេះថា តាមរយៈការធ្វើបទបង្ហាញ របស់​ក្រុ​ម​កា​រ​ងា​រ​ប​ច្ចេ​កទេសប្រព័ន្ធ NRMIS និងបានផ្តល់ ឱកាសឱ្យអង្គសិក្ខាសាលាទាំងមូលបានសិក្សាស្វែងយល់ ក្រេប​ជ​ញ្ជ​ក់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ ពាក់ព័ន្ធ នឹងជាប្រធានបទសំខាន់ៗ ផ្សារភ្ជាប់នូវទ្រឹស្តី និ​ង​គោលការណ៍ណែនាំ ស្តីពីនីតិវិធីនៃការប្រើប្រាស់ប្រព័ន្ធ NRMIS ។

ឯកឧត្តមបន្តថា ក្នុងន័យនេះ យើងអាចវាយតម្លៃបានថា សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកា​រប្រើ​ប្រាស់​ប្រព័​ន្ធប​ច្ចេក វិទ្យាព័ត៌មាន គ្រប់គ្រងចំណូលមិនមែនសារពើពន្ធ របស់យើងបានប្រព្រឹត្តទៅដោយជោគជ័យ និង​​ទទួលផ្លែផ្កាដ៏ល្អប្រសើរ ជាពិសេសបានបង្កើតចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ ពាក់​ព័​ន្ធ​នឹ​ង​កា​រ​កត់ត្រាចំណូលមិនមែនសារពើពន្ធ ទាំងទ្រឹស្តី និងការអនុវត្ត ព្រមទាំង​បទ​ពិសោធ​ន៍នៃ​ការ​ប្រើប្រា​ស់ចំ​ណា​​ត់ថ្នាក់សេដ្ឋកិច្ច ជាមួយការបង់ចំណូល ពិសេសលើការ អនុវត្តការកែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជា ក៏ដូចជាការសម្រេចគោលដៅនៃការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងមូល។

ឯកឧត្តម ងី តាយី លើកឡើងថា តាមរយៈអង្គសិក្ខាសាលានេះដែរ គឺមានគោលបំណងពង្រឹងភាពជាម្ចាស់ ការទទួលខុសត្រូវគណនេយ្យភាព និងលទ្ធភាពរបស់មន្ត្រីជំនាញ រដ្ឋបាលកណ្តាល នៃក្រសួង-ស្ថាប័ន ក៏ដូច​ជាមន្ត្រីជំនាញ មន្ទីរជំនាញ និងអង្គភាព រាជធានី-ខេត្ត លើកា​រប្រើប្រាស់​ឱ្យបាន​ត្រឹម​ត្រូវ​ស្រប​តាម​លិខិ​តបទដ្ឋានគតិយុត្ត និង សំដៅឱ្យការ រៀបចំផែនការយុទ្ធសាស្ត្រថវិកាបានត្រឹមត្រូវ និងគ្រ​ប់ជ្រុង​ជ្រោយ​ ៕

ដោយ គង់ សិរីរ័ត្ន