សម្តេចចៅហ្វាវាំង គង់ សំអុល នាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងព្រះមហាក្សត្រី ចែកជូនប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់ចំនួន ៣៧០គ្រួសារ នៅស្រុកព្រៃឈរ

AKP កំពង់ចាម ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ —

សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង តំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា​ព្រះបាទ​សម្តេចព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចូលរួមដោយ​ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និង ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ នាំយកព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន ៣៧០គ្រួសារ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ។

រូបថត៖ សោម ឬទ្ធី