ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះពិនិត្យ ព្យាបាលប្រជាពលរដ្ឋ និងយោធិនពិការជាង ២.០០០នាក់ នៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ —

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ជាង ៣០០នាក់ ដឹកនាំដោយលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ    ចុះពិនិត្យ ព្យាបាលដោយឥតគិតថ្លៃជូន យោធិនពិការមកពីមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧សៀមរាប រួមទាំងប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សចំនួនជាង ២.០០០នាក់ មកពីស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកស្វាយលើ ស្រុកវ៉ារិន និងស្រុកសូទ្រនិគម ខេត្តសៀមរាប នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ។

រូបថត៖ ហង្ស សៀក