ឯកឧត្តម ជាម ច័ន្ទសោភ័ណ នាំយកអំណោយ ចែកជូនប្រពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៥០០គ្រួសារ នៅស្រុកត្បូងឃ្មុំ និងចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តត្រពាំងសង្កែ

AKP ត្បូងឃ្មុំ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ —

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ ដឹកនាំក្រុមការងារ មន្ទីរអង្គភាព អាជ្ញាធរស្រុក នាំយកអំណោយសាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៥០០គ្រួសារបន្ថែមទៀត នៅឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងចូលរួមកាន់បិណ្ឌទី១ នៅវត្តត្រពាំងសង្កែ ស្ថិតក្នុងស្រុកត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ។

រូបថត៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ