ច្បាប់ ស្តីពីសំណង់បានមកដល់ដៃរដ្ឋសភាហើយ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ — សេចក្តីព្រាងច្បាប់ស្តីពីសំណង់បានមកដល់ដៃរដ្ឋសភាហើយ ហើយសេចក្តីព្រាង ច្បាប់នេះនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ ត្រូវបានអង្គប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកយកមកពិនិត្យពិភាក្សា និងបានអនុម័ត ប្រគល់ដល់គណៈកម្មការ សាធារណការដឹកជញ្ជូនទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បី ដាក់បញ្ចូលក្នុងរបៀបវារ:សម័យប្រជុំពេញ អង្គរដ្ឋសភាលើកទី៣ នីតិកាលទី៦ អនុ ម័តនៅពេលខាងមុខនេះ។ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឱ្យដឹងបន្ទាប់ពីបញ្ចប់ កិច្ចប្រជុំគណ:កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទៀតថា តាមរបៀបវារ:សម័យប្រជុំពេញ អង្គរដ្ឋសភាលើកទី៣ នីតិកាលទី៦ ដែលគ្រោងធ្វើនៅពេលខាងមុខនេះ ក៏លើកយក សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ព្រមទាំងសេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងព្រះរាជាណា ចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ របស់អង្គការហាមឃាត់អាវុធ គីមីមកពិភាក្សាអនុម័តផងដែរ។

ឯកឧត្តមអគ្គលេខាធិការបន្តថា កិច្ចប្រជុំគណ:កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាព្រឹកនេះ ដែរ អង្គប្រជុំក៏បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធី សារទី២ ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្របសម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់ ដល់គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភាពិនិត្យសិក្សា ដោយសហការជាមួយគណៈ កម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ហើយធ្វើរបាយការ ណ៍ជូនគណៈកម្មាធិការអចិន្ត្រៃ យ៍រដ្ឋសភាវិញ និងបានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណ រដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលដល់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ហើយធ្វើរបាយ ការណ៍ជូនគណៈកម្មាធិ ការអចិន្ត្រៃយ៍រដ្ឋសភាវិញផងដែរ៕

ដោយ ប៉ាល់ សុង