ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជីញជាអធិបតីភាពបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយគោលនយោបាយជាតិ ការគាំពារនិងអភិវឌ្ឍន៍កុមារតូចក្នុងវិស័យព័ត៌មាន នៅខេត្តរតនគីរី

AKP រតនគីរី ថ្ងៃទី១០ ខែកញ្ញា​​ ឆ្នាំ២០១៩ —

ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោក យឹម ផែន អភិបាលរង ខេត្តរតនគីរី អញ្ជីញជាអធិបតីភាព បើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយគោលនយោបាយជាតិការគាំពារនិងអភិវឌ្ឍន៍កុមារតូចក្នុងវិស័យព័ត៌មានសម្រាប់​ប្រព័ន្ធផ្សព្វផ្សាយថ្នាក់ក្រោមជាតិ។

សិក្ខាសាលានេះមានការចូលរួមជាមន្រ្តីរាជការមកពីមន្ទីរព័ត៌មានចំនួន៥ខេត្តមានដូចជា៖​ ខេត្តរតនគីរី, ព្រៃវែង, ឧត្តរមានជ័យ, បន្ទាយមានជ័យ​ និងខេត្តព្រះសីហនុ​ ដែលប្រារព្ធធ្វើឡើងចំនួន០៥ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់១៣​ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានសិក្ខាកាមចូលរួមចំនួន១២៥នាក់ នៅខេត្តរតនគីរី។

រូបថត៖​ រ៉ាន់ ច័ន្ទភិរុណ