មន្ទីរ​ធនធាន​ទឹក ​និង​ឧតុនិយម​ខេត្ត​កំពង់ចាម ​បាន​ និងកំពុងត្រៀមជាស្រេចនូវសម្ភារ ចាំបាច់មួយចំនួនសម្រាប់ជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ

AKP កំពង់ចាម​ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ — ដើម្បីត្រៀមការឆ្លើយតបលើបញ្ហាគ្រោះទឹកជំនន់មន្ទីរ​ធនធាន​ទឹក ​និង​ឧតុនិយម​ខេត្ត​កំពង់ចាម​ បាន​ត្រៀមជាស្រេចនូវសម្ភារចាំបាច់មួយចំនួនសម្រាប់ជួយអន្តរាគមន៍ ដល់ប្រជា ពលរដ្ឋដែលទទួលរងគ្រោះ ដោយគ្រោះទឹកជំនន់​ទន្លេមេគង្គ ខណៈដែល​ទឹកទន្លេចេះតែកើន ឡើង​ជាបន្តបន្ទាប់នោះ។

លោក​ អ៊ុំ វិបុល ​ប្រធាន​មន្ទីរ​ធនធានទឹក ​និង​ឧតុនិយម​ខេត្តកំពង់ចាម​បានឱ្យទីភ្នាក់ ងារសារព័ត៌មានកម្ពុជាAKPបានដឹងនៅព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះថា​ក្នុងថ្ងៃនេះទឹកទន្លេមេគង្គ បានឡើងក្នុងកម្រិតកម្ពស់១៣,៦០ម៉ែត្រហើយ។ បើតាមការព្យាករណ៍ក្នុងកំឡុងពេលពីរ បីថ្ងៃខាងមុខ ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមអាចឡើងក្នុងកម្រិតកម្ពស់ ប្រហែល១៥,២៤ម៉ែត្រដែលកម្ពស់ទឹកដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន គឺក្នុងកម្រិត កម្ពស់១៥,២០ម៉ែត្រ ហើយគ្រោះទឹកជំនន់អាចបង្កគ្រោះថ្នាក់កើតឡើង ចំពោះប្រជាពលរដ្ឋ និងរាល់ហេដ្ឋារចនាសម្ព័ន្ធនានាពិសេសស្ពាន ផ្លូវ ថ្នល់ និងបណ្តាប្រពាន់ធារាសាស្ត្រដែលជា មធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋយើង។

លោក ​អ៊ុំ វិបុល បានបញ្ជាក់ទៀតថា ទឹកចេះឡើងជាបន្តបន្ទាប់ក្នុងកម្រិតនេះ ទឹកជំនន់ បានធ្វើឱ្យមានរងផលប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធខ្លះ ពិសេសបណ្តាស្រុក នៅតាមដង ទន្លេរងការបាក់ច្រាំ និងផ្ទះសម្បែងប្រជាពលរដ្ឋខ្លះបានរុះរើរកកន្លែមាន សុវត្ថិភាព។

លោក ​អ៊ុំ វិបុល បានឱ្យដឹងដែរថា ឆ្លើយតបនឹងបញ្ហាគ្រោះទឹកជំនន់ឆ្នាំនេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានផ្តល់សម្ភារមួយចំនួន ដល់មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ក្នុងការត្រៀមជាស្រេចនូវសម្ភារសម្រាប់ធ្វើអន្តរាគមន៍ ក្នុងករណីចាំបាច់ណាមួយកើតឡើងជាយថាហេតុក្នុងភូមិសាស្ត្រក្នុងខេត្ត។x

លោក​អ៊ុំ វិបុល បានឱ្យដឹងទៀតថា មកដល់ពេលនេះ ក្រុមការងារ​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ខេត្ត​កំពង់ចាម ​បាន​ និងកំពុងត្រៀមជាស្រេចនូវសម្ភារចំបាច់មួយចំនួន ក្នុងការធ្វើអន្តរាគមន៍ដូចជាកញ្ជ្រែងច្រកថ្មតូចធំចំនួន១០០កញ្ជែ្រង និងបានច្រកថ្មដាក់ កញ្ជ្រែងត្រៀមចំនួនជាង១០កញ្ជ្រែង សម្បកថង់ខ្នាតធំប្រមាណជាង២០០សំបកផ្តល់ ដោយ ក្រសួងធនធានទឹកនិងឧតុនិយម ហើយមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានបញ្ចុះមាស៊ី នបូបទឹកកម្លាំង៦៥សេសចំនួនពីរគ្រឿងក្នុងការអន្តរាគមន៍បូបទឹកចេញពីក្រុងកំពង់ចាមត្រង់ចំនុចគល់ស្ពានគីហ្សូណា និងឧបករណ៍សម្ភារមួយចំនួនទៀត សម្រាប់ធ្វើអន្តរាគមន៍ក្នុងករណី ចាំបាច់ណាមួយនោះ។

លោក ​អ៊ុំ វិបុល បានបញ្ជាក់ឱ្យដឹងដែរថា ចំពោះសំណង់នៃខឿនច្រាំងទន្លេជា របាំងការពារកុំឱ្យទឹកជំនន់ជន់លិចក្រុងកំពង់ចាម ដែលរងការខូចខាត ដោយទឹកជំនន់នាឆ្នាំ កន្លងមកត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្ដល់ ប្រាក់ប្រមាណ ១,៦លានដុល្លារក្នុងការ ស្ថាបនាសាងសង់ឡើងវិញ ហើយមកដល់ពេលនេះ សម្រចបានប្រមាណជាង៩០ភាគរយនៃ គម្រោងស្ថាបនាដែលមានប្រវែង១៧០ម៉ែត្រ និងជម្រៅ២១ម៉ែត្រនោះ ដែលអាចធានាការ ពារទឹកជំនន់លិចក្រុងកំពង់ចាម ទោះបីទឹកឡើងលើសពីការប្រុងប្រយ័ត្នក្តី៕

ដោយ ឆាយ ម៉ុត