គណៈកម្មាធិការបច្ចេកទេសរួម កម្ពុជា-ថៃឡង់ដ៏ ចាប់ផ្តើមកិច្ចប្រជុំលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងការផ្សព្វផ្សាយតាមរលកអាកាស

AKP កែប ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ —

ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិកាក្រសួងព័ត៌មាន តំណាងភាគីកម្ពុជា និង លោក Charoon Chaisorn អគ្គនាយករង នៃអគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈ តំណាងភាគីថៃ អញ្ជើញជាសហប្រធាន កិច្ចប្រជុំលើកទី១១ នៃគណៈកម្មាធិការបច្ចេកទេសរួម កម្ពុជា-ថៃឡង់ដ៍ ក្នុងក្របខ័ណ្ឌអនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ​លើវិស័យព័ត៌មាន និងការផ្សព្វផ្សាយតាមរលកអាកាស ដែលប្រារព្ធធ្វើនៅខេត្តកែប នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ។

រូបថត៖ ខឹម សុវណ្ណារ៉ា