ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ រៀបចំពិធីលៀងសាយភោជន៍ស្វាគមន៍គណ:ប្រតិភូព័ត៌មាន នៃព្រះរាជាណាចក្រថៃឡង់ដ៍

AKP កែប ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ រៀបចំពិធីលៀងសាយភោជន៍ស្វាគមន៍គណ:ប្រតិភូរបស់ព្រះរាជាណាចក្រថៃឡង់ដ៍ ដឹកនាំដោយ លោក Charoon Chaisorn អគ្គនាយករង នៃអគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈ ដែលអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំគណ:កម្មាធិការបច្ចេកទេសរួម កម្ពុជា-ថៃ លើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងការផ្សព្វផ្សាយតាមរលកធាតុអាកាស នាល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តកែប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ព្រមទាំងប្រតិភូក្រសួងព័ត៌មានកម្ពុជាផងដែរ។

រូបថត៖ ខឹម សុវណ្ណារ៉ា