ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៩នេះ CDC អនុម័តគម្រោងរោងចក្រ និងក្រុមហ៊ុនសរុប ចំនួន២១គម្រោង ជាមួយនឹងទុនវិនិយោគជាង៧០០លានដុល្លារ

AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ — គិតត្រឹម៨ខែ ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ​ចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន២១គម្រោង ដើម្បីបង្កើតជារោងចក្រ ក្នុងទុនវិនិយោគ​សរុប ជាង៧០០លានដុល្លារ ព្រមទាំងអាចបង្កើតការងារដល់ពលរដ្ឋ​ជាច្រើនពាន់កន្លែង។ នេះបើយោងតាមការផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។​

បើតាមការលើកឡើងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា រោងចក្រ និង​ក្រុមហ៊ុន ដែលត្រូវបាន CDC ចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរចំនួន២១ក្រុមហ៊ុននោះ ផ្តោត​សំខាន់ទៅលើរោងចក្រផលិតកេសកាតុង, រោងចក្រកាត់ដេរសម្លៀកបំពាក់ និងសណ្ឋា​គារថ្នាក់ផ្កាយ៥ នៅក្នុងទំហំទឹកប្រាក់ជាង៧០០លានដុល្លារ ដោយគម្រោងវិនិយោគថ្មីៗ​ទាំង២១​នោះរួមមាន៖ ១៖ ក្រុមហ៊ុន HAI GANG GRAND HOTEL CO., LTD. គម្រោង​សាង​សង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៩០០បន្ទប់ ដែលមានទីតាំងវិនិយោគ​ស្ថិតនៅ​ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១៥៣លាន​ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៩៨១កន្លែង។ ២៖ ក្រុមហ៊ុន XIGANG V-CONTINENT INTERNATIONAL INVESTMENT CO., LTD គម្រោងសាងសង់ និងអាជីវកម្ម​សណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន១.១១១បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២២៦លានដុល្លារ​អាម៉េរិក និងអាចបង្កើតការងារបានចំនួន១.៦៦៨កន្លែង។ ៣៖ ក្រុមហ៊ុន SCHNEITEC SUSTAINABLE CO., LTD គម្រោងសាងសង់ស្ថានីយផលិតថាមពលអគ្គិសនីដើរ​ដោយពន្លឺ​ព្រះអាទិត្យ កម្លាំង៦០មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមា ៥៨លានដុល្លារអាម៉េរិក និងអាចបង្កើត​ការងារបានចំនួន ៣៥កន្លែង។ ៤៖ ក្រុមហ៊ុន SCHNEITEC SUSTAINABLE CO., LTD គម្រោង​សាងសង់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ កម្លាំង៦០ មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៥៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ​បានចំនួន ៣៥កន្លែង។ ៥៖ ក្រុមហ៊ុន SUO FEIYA (CAMBODIA) APPAREL CO., LTD. គម្រោង​បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ សម្លៀកពាក់សត្វចិញ្ចឹម ប៉ាក់ និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តោល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៧លានដុល្លារអាម៉េរិក និងអាចបង្កើត​ការងារ​បានចំនួន ៦២៣កន្លែង។ ៦៖ ក្រុមហ៊ុន HYUNDAI PACKAGING (CAMBODIA) II CO., LTD. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារបន្ទាប់បន្សំ ដែលមានទីតាំងវិនិយោគ​ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគ​ប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣០២កន្លែង។ ៧៖ ក្រុមហ៊ុន HENGNAN INTERNATIONAL TRADING (CAMBODIA) CO., LTD. គម្រោងបង្កើត រោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ១០៦ ភូមិត្រពាំងឫស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ៨លានដុល្លារអាម៉េរិក និងអាច​បង្កើតការងារបានចំនួន ២០៩០កន្លែង។ ៨៖ ក្រុមហ៊ុន YU YUE HANDBAG CO., LTD. គម្រោង​បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥.៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១,៥៤៧កន្លែង។ ៩៖ ក្រុមហ៊ុន YA ZHI (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិត​នៅផ្លូវ​ជាតិលេខ៣ គីឡូម៉ែត្រលេខ១៨ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន ៨០១កន្លែង។ ១០៖ ក្រុមហ៊ុន AMAMOKE TOBACCO (CAMBODIA) CO.,LTD. ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិ​យោគ​ចំនួន៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៦៧កន្លែង (ពុំមានការលើក​ទឹកចិត្តផ្នែកអនុគ្រោះផ្សេងៗ)។ ១១៖ ក្រុមហ៊ុន ZHEJIANG CHISHUN FOAM CO.,LTD. គម្រោងបង្កើតរោងចក្រផលិតអេប៉ុងគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋ​កិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន ២.១ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៤១កន្លែង។ ១២៖ ក្រុមហ៊ុន XIN CHI XING PACKAGING CO., LTD. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់​សេដ្ឋកិច្ចពិសេសតាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ២.៦លាន​ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២១០នាក់។ ១៣៖ ក្រុមហ៊ុន CHIANG CU WIRE & CABLE CO.,LTD. គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង និងខ្សែកាប មានទីតាំង​វិនិយោគ​ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មាន​ទុនវិនិយោគប្រមាណ៣.២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៤៣​កន្លែង។ ១៤៖ ក្រុមហ៊ុន GORGEOUS STEEL STRUCTURE (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រកែច្នៃដែក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុង​ព្រះសីហនុ មានទុនវិនិយោគចំនួន ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៨៤កន្លែង។ ១៥៖ ក្រុមហ៊ុន WING ART LIGHTING AND GIFTWARE CO., LTD. គម្រោង​បង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ និងគ្រឿងបង្គុំអំពូលភ្លើងគ្រប់ប្រភេទ មានទីតាំង​វិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត ខេត្តស្វាយរៀង, មានទុន​វិនិយោគ​ប្រមាណ ៧.៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៩៤នាក់។ ១៦៖ ក្រុមហ៊ុន EASTCROWN FOOTWEAR INDUSTRY CO., LTD. គម្រោងបង្កើតរោង​ចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលរកា សង្កាត់ចាកអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាម៉េរិក និងអាច​បង្កើត​ការងារបានចំនួន ១៥២៩កន្លែង។ ១៧៖ ក្រុមហ៊ុន QY BAG & LUGGAGE (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំង វិនិ​យោគ​ស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិ យោគប្រមាណ៣.២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១០៧០កន្លែង។ ១៨៖ ក្រុមហ៊ុន PRISTINE TEXTILE (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រ​កាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ៩ ភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៤.៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៥៩៥កន្លែង។ ១៩៖ ក្រុមហ៊ុន E.G.N EASY CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកខ្សេវ ឃុំ​រកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាលមានទុនវិនិយោគប្រមាណ ៣.៤លានដុល្លារអាម៉េរិក និង​អាចបង្កើតការងារបានចំនួន ២១០កន្លែង។ ២០៖ ក្រុមហ៊ុន CAMBODIAN DECORATIVE BUILDING MATERIAL CHAKREY TING CO., LTD. គម្រោងបង្កើតរោងចក្រផលិតសម្ភារ​តុប​តែងពិដាន,ជញ្ជាំង…។ល។ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ៣០.៥លានដុល្លារអាម៉េរិក និងអាច​បង្កើតការងារ​បានចំនួន ២១៧កន្លែង។ ២១៖ ក្រុមហ៊ុន ROYAL FIELD DEVELOPMENT COMPANY CO.,LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៣ ចំនួន៣០០​បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅមហាវិថីសហព័ន្ធរុស្សី ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១៣៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧២៩កន្លែង៕

ដោយ ម៉ៅ ចរិយា