កិច្ចសហប្រតិបត្តិការ « ចិន កូរ៉េ បូកមួយ»ត្រូវបានរៀបចំនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ — កិច្ចសហប្រតិបត្តិការ « ចិន កូរ៉េ បូកមួយ»ត្រូវបានរៀប​ចំនៅ​ទី​ស្តី​​ការក្រុមប្រឹក្សាអភិ វឌ្ឍន៍កម្ពុជា(CDC)។ កិច្ចសហប្រតិបត្តិការ « ចិន កូរ៉េ បូកមួយ» នេះគឺជាការផ្តួច​ផ្តើ​ម​គំនិតរ​ប​ស់​ ឯកឧត្តម ប្រធានាធិបតីចិន និងឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។

ក្នុងជំនួបពិភាក្សាការងារជាមួយ​គណៈប្រតិភូដែលដឹកនាំដោយភ្នាក់ងារជំរុញ​វិនិយោគ​និង​ពាណិ​ជ្ជក​ម្ម​កូ​រ៉េ និងក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង​ថ្ងៃ​ទី២៦ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខា​ធិការ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសថា នេះជាលើកទីមួយ នៃការរៀបចំបេសកកម្ម​ក្រៅប្រទេស​រួម​គ្នារវាង ចិន និងកូរ៉េ ក្រោមក្រប ខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ «ចិន កូរ៉េ បូកមួយ»ស្របតាមការផ្តួ​ចផ្តើម​គំនិត​រប​ស់​ ឯកឧត្តម ប្រធានាធិបតីចិន និងឯកឧត្តម ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។

ជំនួបពិភាក្សាការងារនេះ ក៏ជាផ្នែកមួយនៃការអនុវត្តអនុស្ស​រណៈយោគយល់គ្នារវាង ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុ​ជា និងភ្នាក់ងារជំរុញវិនិយោគ និងពាណិជ្ជកម្មកូរ៉េ (KOTRA) ស្តីពី កិច្ចសហប្រតិបត្តិការសម្រួ​លការ​វិយោគដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា និង ឯកឧត្តម មួន ជេ អ៊ីន(Moon Jae In) ប្រធានា ធិបតីនៃសាធារណរដ្ឋកូរ៉េ។

ឯកឧត្តម សុខ ចិន្តាសោភា បានជម្រាបជូនគណៈប្រតិភូ អំពីគោលនយោបាយបើក ចំហចំពោះការវិនិយោគពីបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានឆ្លើយបំភ្លឺចំពោះសំណួរ នានារបស់គណៈប្រតិភូពាក់ព័ន្ធ​នឹងបរិយាកាសវិនិយោគនៅកម្ពុជា។

ឯកឧត្តមក៏បានជម្រាបជូនគណៈប្រតិភូចិន និងកូរ៉េ ពីការ​ព្យាយា​ម ​និ​ងការតាំងចិត្ត របស់ក្រុមប្រឹ​ក្សា​អភិ​វ​ឌ្ឍ​ន៍​​​កម្ពុជា ក្នុងការផ្តល់​កិច្ចសម្រួលវិនិ​យោគដល់​អ្នក​វិនិយោគ​ចិន ​និង​កូរ៉េក្នុងក្របខ័ណ្ឌ វិធានការ​កំណែ​ទម្រ​ង់​មុ​ត​ស្រួចទាំង ១៧ចំណុច ដែលបានដាក់ចេញដោយ​សម្តេច​តេជោនាយករដ្ឋមន្ត្រី នាឱកាស​វេទិ​ការាជ​រដ្ឋា​ភិ​​បាល-ផ្នែកឯកជន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ។

តំណាងគណៈប្រតិភូចិន និងកូរ៉េ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម សុខ ចិន្តា សោភា និងតំណាង​ក្រ​សួ​​ង ​ស្ថាប័នពាក់ព័ន្ធដែលបានចំណាយពេលវេលាទទួលជួបពិ​ភាក្សា ការងារជាមួយគណៈប្រតិភូនាពេ​លនេះ និងបានជម្រាបពីគោលបំណងអញ្ជើញឯកឧត្តម និង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ​ចូលរួម​វេទិកា​ធុរ​កិច្ច​ទី២ របស់​កូរ៉េ នាពេលឆាប់ៗខាងមុខ នេះ។

សូមបញ្ជាក់ថា គណៈប្រតិភូដែលដឹកនាំដោយភ្នាក់ងារជំរុញវិនិយោគនិងពាណិជ្ជកម្ម កូរ៉េ (KOTRA) និង​ក្រសួង​ពាណិជ្ជកម្មចិន (MOFCOM) រួមមាន តំណាងក្រសួងពាណិជ្ជកម្ម​ឧស្សាហកម្ម និង​ថាម​ពល​កូ​រ៉េ តំណា​ង​ស្ថានទូតចិននៅសាធារណរដ្ឋកូរ៉េ, តំណាងសភាពា ណិជ្ជកម្មចិនសម្រាប់នាំ​ចេញ-ចូលគ្រឿង​ម៉ាស៊ី​ន ​​និង​ផលិ​តផលអេឡិចត្រូនិក, ធុរជនកូរ៉េ និងធុរជនចិន ចំនួនប្រមាណ ២០នាក់ ដែលមានប្រ​តិបត្តិ​ការ​ក្នុងវិស័យរ៉ែ ថាមពល, សំណង់ និងអចលនទ្រព្យ៕

ដោយគង់ សិរីរ័ត្ន