សម្ដេចពញាចក្រី ហេង សំរិន អញ្ជើញទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤០ នៅប្រទេសថៃ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និង លោក ជំទាវ ប្រធានរដ្ឋសភានៃព្រះ​រាជា​ណា​ចក្រកម្ពុជា បា​ន​​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា ចាកចេញពីកម្ពុជា នារសៀលថ្ងៃទី​២៥​​ខែ​សីហាឆ្នាំ២០​១​៩​​​​​តាមជើងយន្តហោះពិសេស ដើម្បី ទៅចូលរួមមហាសន្និបាតអន្តរសភា​អា​ស៊ាន​(AIPA) លើក​ទី​៤០ នៅទីក្រុងបាងកក ព្រះរាជា ណាចក្រថៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃ​ទី​៣០​ខែសីហាឆ្នាំ២០​១​៩​​។ អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់សភា នៅឯព្រលានយន្តហោះអន្តរជាតិ​ភ្នំពេ​ញ​​​​មានវត្តមាន ឯកឧត្ដម ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួ​ន​ សុដារី អនុប្រ​ធា​ន​​ទី២រដ្ឋសភា និងឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិការដ្ឋសភាព ម​ន្ត្រី​អ្នកមុខ​អ្នកការ​ជាច្រើរូបទៀត។
បើយោងតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាន​រដ្ឋស​ភា​​បានឱ្យដឹងថា ម​ហា​​​ស​ន្និបាតអន្តរសភាអាស៊ាន លើកទី៤០ ប្រារព្ធធ្វើឡើង​ក្រោម​ប្រ​ធា​​ន​ប​ទ​​ “ជំរុញភាពជាដៃ​គូ​ស​ភា​ ដើម្បីការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព”។នៅក្នុង​កំ​ឡុ​​ង​​ពេ​លនៃមហាសន្និ​បា​ត​​​នេះ​ នឹងមានកិច្ចប្រជុំតាមគណៈកម្មាធិការជាច្រើនរបស់ AIPA ដែ​ល​​ស​ម្តេ​ចប្រធានរដ្ឋសភា និងស​មាជិកគណៈប្រតិភូចូលរួមប្រជុំមានដូចជា កិច្ចប្រជុំគណៈ​ក​ម្មា​​​ធិ​​កា​រ​​​ប្រតិបត្តិ កិច្ចប្រជុំពេញ​អ​ង្គ​ កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្រ្តី(WAIPA) កិច្ច​ប្រ​ជុំគ​ណៈ​​កម្មាធិការ​នយោ​បា​យ កិ​ច្ច​ប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការ​សង្គ​ម​កិ​​ច្ច កិច្ចប្រជុំគណៈ​កម្មា​ធិ​កា​រ​​​រៀបចំ និងកិច្ចប្រជុំរវាងAIPAជាមួយបណ្តាប្រទេស​សង្កេ​ត​ការ​ណ៍​​​​ជាដើម។អន្តរសភាអាស៊ាន ដែលហៅកាត់ថាAIPA ជាអង្គការអន្តរសភា តំ​ណា​ងស្ថា​ប័ន​នី​តិ​ប្បញ្ញត្តិ នៃបណ្តាប្រទេសជា សមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែល​មា​ន ប្រ​ទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀត​ណា​​​ម និ​ង​​ហ្វី​លីពីន។ អន្តរសភាអាស៊ាន ជាការប្រមូលផ្តុំសំឡេងប្រជាពលរដ្ឋក្នុ​ងសហគ​មន៍​អា​​​ស៊ាន ជា​​ដៃ​គូរបស់ អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅ​សហគមន៍អាស៊ាន​តែ​​មួយ។ ម​​​ហា​សន្និបាតអន្តរ សភាអាស៊ាន បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជា​ស​មា​ជិ​ក ផ្លា​ស់​វេនគ្នាតាមលំដាប់អក្ខរក្រម នៃឈ្មោះប្រទេសតាមអក្សរឡាតំាង។
គណៈប្រតិភូជាន់ខ្ពស់សភាដឹកនាំដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធា​ន​​​រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោនឹងធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ​នៅ​ថ្ងៃ​​​​​ទី៣០ ខែសីហា ឆ្នាំ២០១៩៕

ដោយ ជឹម ណារី