សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាព ទាំងអស់គ្នា

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គ​មហាសេ​នា​ប​តី​តេជោ ហ៊ុន សែន បានស្នើ​ប​ង​ប្អូ​ន​​ប្រជាពលរដ្ឋធ្វើដំណើរឆ្ងាយជិត ចូលរួម​គោរព​ច្បាប់​ចរា​ចរណ៍ ហើយបើកបរដោយប្រុង​ប្រ​យ័​ត្ន នឹងមានអធ្យាស្រ័យខ្ពស់ឱ្យគ្នាទៅវិញទៅមក ដើ​ម្បី​​សុវត្ថិភាពទាំងអស់គ្នា។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថ្ងៃទី ២៤ ខសីហា ឆ្នាំ២០១៩ សម្ដេច​តេ​ជោ​បានសរសេរថា ខ្ញុំសូមផ្ញើនូវសេចក្តីនឹករឮកមកដល់បងប្អូន និងកូនក្មួយយុវជន កម្មករ​កម្ម​​ការ​នី ព្រមទាំងបងប្អូនជនរួមជាតិនៅក្រៅប្រទេសផងដែរ។ សូមបងប្អូនធ្វើដំណើរឆ្ងាយ​ជិត​​​សុ​ខ​​សប្បាយតាមផ្លូវ ហើយសូមចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន នឹងមា​ន​​អធ្យាស្រ័យខ្ពស់ឱ្យគ្នាទៅវិញទៅមក ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ សម្ដេច​តេជោ​ក៏​បា​ន​​​អរ​គុ​ណ​បងប្អូនជនរួមជាតិ​ដែលបានចូលរួមថែរក្សាសុខសន្តិភាព​សម្រាប់ប្រទេ​សជាតិ​យើង​ឱ្យ​​កា​ន់​តែ រីកចម្រើនលឿនទៅមុខ។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងបានសប្បាយរីករាយថ្ងៃចុងស​ប្តា​ហ៍​៕​

ដោយ ជឹម ណារី