រូបថតប្រចាំសប្តាហ៍៖ កាំភ្លើងកួចកាណុង និមិត្តរូបនៃសន្តិភាពនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ —

នេះគឺជារូបសំណាកកាំភ្លើងកួចកាណុង នៅរង្វង់មូលជ្រោយចង្វារ ត្រើយខាងលិច ដែលត្រូវបានសម្ពោធជាផ្លូវការក្នុងឆ្នាំ១៩៩៩ ដើម្បីរម្លឹកដល់សន្តិភាព នៃប្រទេសកម្ពុជា។ រូបសំណាកអនុស្សាវរីយនេះ គឺជានិមិត្តរូបមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់អាវុធខុសច្បាប់ និងបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដែលសម្រេចបានទាំងស្រុងនៅចុងឆ្នាំ១៩៩៨។ វាផលិតឡើងពីកាំភ្លើងរាប់ពាន់ដើម ដែលជាសំណល់ប្រមូលបានពីសង្រ្គាម និងការប្រគល់ជូនពីប្រជាពលរដ្ឋ បន្ទាប់ពីការអំពាវនាវរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។

ដោយ ហេង បញ្ញា ផែន រតនៈ និង ផាវ ប៊ុនធី