ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលពានរង្វាន់កិត្តិយស ពីវិទ្យាស្ថាន AIBD

AKP ប៊ូតង់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ទទួលពានរង្វាន់កិត្តិយស ពីវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិកសម្រាប់អភិវឌ្ឍន៍ការផ្សព្វផ្សាយ (AIBD) នាល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ក្នុងខណៈឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៥ និងមហាសន្និបាតលើកទី១៨ របស់ AIBD ដែលប្រារព្ធធ្វើចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងប៉ារ៉ូ រាជាណាចក្រប៊ូតង់។

រូបថត៖ ក្រសួងព័ត៌មាន