ឯកឧត្តម  ហ៊ុយ សារ៉ាវុធ អញ្ជើញជាអធិបតី បិទសិក្ខាសាលាស្តីអំពី « ការពង្រឹងសមត្ថភាព ក្រមសីលធម៌ និងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ដល់ពិធីករ និងអ្នកអានព័ត៌មានវិទ្យុ និងទូរទស្សន៍ »

AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ —

ឯកឧត្តម  ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បិទសិក្ខាសាលាស្តីអំពី « ការពង្រឹងសមត្ថភាព ក្រមសីលធម៌ និងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ដល់ពិធីករ និងអ្នកអានព័ត៌មានវិទ្យុ និងទូរទស្សន៍ » ដែលមានវាគ្មិនជំនាញសំខាន់ៗមកពីក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និង ក្រសួងមហាផ្ទៃ អ្នកជំនាញសារព័ត៌មាន និងអ្នកជំនាញខាងអក្សរសាស្ត្រជាតិមកពីរាជបណ្ឌិត្យសភា ដែលពិធីប្រព្រឹត្តទៅនៅសាកលវិទ្យាល័យអន្តរជាតិ (IU) ទល់មុខមន្ទីរពេទ្យសែនសុខ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ។

រូបថត៖ ខឹម សុវណ្ណារ៉ា