ឯកឧត្តម ជាម ច័ន្ទសោភ័ណ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យមើលគ្រូពេទ្យស្ម័គ្រចិត្ត នៃប្រទេសចិន កំពុងព្យាបាលជូនប្រជាពលរដ្ឋ នៅក្រុងសួង

AKP ត្បូងឃ្មុំ ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ —

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យមើលក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសាធារណរដ្ឋប្រជាមានិតចិន ចំនួន៣១៣នាក់  ដែលកំពុងពិនិត្យព្យាបាលជម្ងឺ ផ្តល់ថ្នាំពេទ្យ និងអង្ករ ជូនប្រជាពលរដ្ឋ នៅក្រុងសួង ខេត្តត្បូងឃ្មុំ ប្រមាណ ២.០០០នាក់ ដោយឥតគិតថ្លៃ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ។

រូបថត៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ