លោកជំទាវ ពុំ ចន្ទីនី អញ្ជើញជាអធិបតី បើកសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ អាណត្តិទី២

AKP ត្បូងឃ្មុំ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ —

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតី បើកសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ  ត្រូវបានជ្រើសរើសជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ អាណត្តិទី២ ។

រូបថត៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ