ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញដឹកនាំ កម្មវិធីជិះកង់ ដើម្បីមនុស្សធម៌ និងសុខភាព នៅសៀមរាប

AKP សៀមរាប ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ —

ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំ កម្មវិធីជិះកង់ ដើម្បីមនុស្សធម៌ និងសុខភាព ដែលសហការរៀបចំដោយអាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពីអ្នកស្ម័គ្រចិត្ត នៃមន្រ្តីក្រោមចំណុះក្រសួងសាធារណ:ការ និងដឹកជញ្ជូន មន្រ្តី និងបុគ្គលិកមកពីបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត ស្ថាប័នសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និង ក្រុមចលនាយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រមាណជាង១០០នាក់ ។

រូបថត៖ មន្ទីរព័ត៌មានខេត្តសៀមរាប