ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសិកា  លី ឡាង ម្តាយបង្កើតលោក ឧកញ៉ា សុខ ចំរើន

AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសិកា  លី ឡាង ម្តាយបង្កើតលោក ឧកញ៉ា សុខ ចំរើន ប្រធានក្រុមហ៊ុនទូរទស្សន៍ខ្សែកាប្តិ៍រាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃ១៦ ខែសីហា ឆ្នាំ២០១៩ នៅភ្នំពេញ ។

រូបថត៖ ខឹម សុវណ្ណារ៉ា