សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ -រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ដល់មាតាបីតា អ្នកអាណាព្យាបាល និងបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ ។

សម្រាប់បេក្ខជន មកពីវិទ្យាល័យឆ្ងាយៗនៃស្រុកព្រៃនប់ ស្រុកកំពង់សិលា និងស្រុកស្ទឹងហាវ រដ្ឋបាលខេត្តរៀបចំកន្លែងស្នាក់នៅ និងផ្តល់អាហារ ៣ពេល ក្នុងមួយថ្ងៃ ។ ដោយឡែកចំពោះការផ្ញើយានជំនិះរបស់បេក្ខជនទាំងអស់នៅគ្រប់មណ្ឌលប្រឡង រដ្ឋបាលខេត្តធានារ៉ាប់រងការចំណាយទាំងស្រុង ៕

ដោយ ងូ សុមុនី