សម្ដេចក្រឡាហោម ស ខេង៖ បើសិនមានការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បច្ចុប្បន្ន ប្រៀបដូចជាកម្ពុជាត្រូវរុះរើសារជាថ្មីឡើងវិញ

AKP បាត់ដំបង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ — សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ សួង មហាផ្ទៃបានលើកឡើងថា ប្រសិនបើមានការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាពេលបច្ចុប្បន្នចោលនោះ ប្រៀបដូចជា​ប្រទេសកម្ពុជាត្រូវរុះរើសារជាថ្មីឡើងវិញ។ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានច្រាំងចោទ ស្ថិតនៅភូមិរូង ឃុំត្បែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា “ស្រុកយើងកំពុងមានសន្តិភាពពេញលេញ អត់មានកងទ័ពក្រៅច្បាប់ ឬហៅថាឧទ្ទាមដើម្បីមកធ្វើសង្គ្រាមជាមួយរាជរដ្ឋាភិបាល ដោយ កៀរ​គរកម្លាំងកទ័ព ឬរើសទ័ពពីប្រជាជនទៅច្បាំងទេ ដែលនេះជាការជោគជ័យទាំងអស់គ្នា”។ សម្តេចក្រឡាហោមបានបន្តថា ប្រសិនមកដល់ពេលនេះមិនទាន់មានសុខសន្តិភាព គឺយើង មិនអាចធ្វើអ្វីបាននោះទេ ហើយជាការពិតនៅតំបន់នេះ (បាត់ដំបង) ប៉ុន្តែក្នុងនាមជាអ្នក​រួមចំណែកដឹកនាំមួយរូបសម្ដេចក្រឡាហោម បានឆ្លងកាត់តំបន់នេះ​ជាច្រើនលើកច្រើនសារ ដើម្បី​មកសួរសុខទុក្ខកងទ័ព ដែលឈរជើងនៅកន្លែងនេះ។ សម្ដេចក្រឡាហោមបានលើក​ឡើងថា ពេលនេះបើអត់ទាន់មានសន្តិភាពទេ គឺមានអារម្មណ៍មួយភ័យ ហើយត្រូវប្រយ័ត្ន​ប្រយែង ព្រោះខ្លាចគេបាញ់តាមផ្លូវ។ ប៉ុន្តែមកដល់ពេលនេះយើងមានសន្តិភាពមិនបារម្ភអ្វី​នោះទេ ។

សម្ដេចក្រឡាហោមបានបន្ថែមថា “អីញ្ចឹងទេ យើងនាំគ្នាគិតមើលថា ក្នុងពេលយើង​មាន​សុខសន្តិភាពបែបនេះយើងគួរនាំគ្នាគិត ដើម្បីកសាងជីវភាព របស់យើងឱ្យសម្បូរ​សប្បាយ។ យើងបានសុខហើយ យើងត្រូវនាំគ្នាគិតពីជីវភាព បើមិនដូច្នេះ មិនត្រឹមត្រូវទេ អីញ្ចឹងត្រូវខិតខំប្រឹងប្រែង ដើម្បីលើកស្ទូយជីវភាពរបស់យើង។”
ជាមួយគ្នានេះ សម្ដេចក្រឡាហោមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ​កុំជឿការឃោស​នា​អូសទាញពីមជ្ឈដ្ឋានអ្នកនយោបាយខ្លះ(នយោបាយប្រឆាំង) ដែលមានបំណងដើ ម្បីកៀរគរ​ប្រមែប្រមូលប្រជាពលរដ្ឋដែលគាំទ្រទៅប្រឆាំងរាជរដ្ឋាភិបាលឱ្យសោះតាមរយៈបាតុកម្ម ឬ​មហា​បាតុកម្ម ជាដើម។ សម្ដេចក្រឡាហោមបានថ្លែងបន្ថែមថា “ការធ្វើបាតុកម្មនេះប្រវត្តិ​សាស្ត្រ​បានព្រមានយើងរួចហើយគឺ រាជរដ្ឋាភិបាលសព្វថ្ងៃគឺជារាជរដ្ឋាភិបាលកើត​ចេញពីការ​បោះឆ្នោតដោយប្រជាពលរដ្ឋជាង៨០ភាគរយ ដោយគ្មានអំពើហិង្សា របួសស្នាម ឬស្លាប់នោះ ទេ ហើយមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ បើទោះបីជាប្រទេស​មួយចំនួន​មិនបាន​ទទួលស្គាល់ តែប្រទេសច្រើនគេទទួលស្គាល់។ ជាក់ស្តែងនោះ​មកដល់ពេលនេះ​កម្ពុជា​កំពុងធ្វើ​ទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងអស់លើសកលលោក ហើយមិនបានចាត់ទុក ប្រទេសណាជាសត្រូវនោះទេ។” សម្ដេចបានចាត់ទុកថា ប្រសិនបើមានការផ្លាស់ប្តូរដោយ​មានការបបួលធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះ ប្រៀបដូចជាកម្ពុជា​ត្រូវរុះរើ​ឡើងវិញសារជាថ្មីដែរ។សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ពីជំហរនយោបាយរបស់កម្ពុជា គឺ ស្វាគមន៍មិត្តភក្តិពីបណ្តាប្រទេសទាំងអស់នៅលើសកលលោក ដោយមិនប្រកាន់និន្នាការ នយោបាយនោះទេ។ “ចង់និយាយថាប្រទេសនោះប្រកាន់របបនយោបាយលទ្ធិ​ប្រជាធិប​តេយ្យ​សេរីពហុបក្ស ដូចកម្ពុជាក៏យើងស្វាគមន៍ ប្រទេសប្រកាន់របបកុម្មុយនិស្ដ ក៏យើង​ស្វាគមន៍ ព្រោះថាពេលនេះទំនាក់ទំនងអន្តរជាតិ ចង់ដូរហើយ ដោយពីមុនប្រទេស​មហា​អំណាច គឺនយោបាយទំនាក់ទំនងការបរទេសគេពឹងផ្អែកលើមនោគមន៍វិជ្ជារបស់គេ ហើយ រឿងផ្សេងទៀតគេដូរហើយ។ ឥឡូវគេគិតគូររឿងរកស៊ីជាមួយគ្នា ប្រទេសសេរីមកធ្វើសម្ព័ន្ធ​មិត្តជាមួយប្រទេសកុម្មុយនិស្ដក៏មានដែរ ហើយប្រទេសកុម្មុយនិស្ដ មានទំនាក់​ទំនងយ៉ាងជិត​ស្និទជាមួយសេរីក៏មាន ដើម្បីផ្លាស់ប្តូរសេដ្ឋកិច្ចក៏មានដែរ។” នេះជាការលើក​ឡើង​បន្ថែមរបស់​សម្ដេចក្រឡាហោម ស ខេង។
តែទោះបីយ៉ាងណាក្ដី សម្ដេចក្រឡាហោមបានថ្លែងទៀតថា សព្វថ្ងៃនេះ រាជរដ្ឋាភិ បាល​បានកំពុងខិតខំពង្រឹងសន្តិសុខ និងស្ថិរភាព ទំនាក់ទំនងឱ្យកាន់តែរឹងមាំបន្ថែម៕

ដោយ ប៊ុនរិទ្ធ