សម្ដេចតេជោ ហ៊ុន សែន បង្ហាញរូបភាពពីការជួបជុំគ្រួសារកាលពីថ្ងៃទី០៥ ខែសីហាកន្លងមក

AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​បង្ហាញរូបថតពី​ការ​ជួ​ប​​ជុំក្រុមគ្រួសារនាពេលកន្លងមករបស់សម្ដេច ដែលមានសមាជិកគ្រួសារ រហូតដល់៣២រូប។ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ សម្ដេច​តេ​ជោ​បានសរសេរថា កាលពីថ្ងៃទី០៥ខែសីហា ឆ្នាំ២០១៩កន្លងទៅ កូនៗនិងចៅៗ​បាន មកជុំគ្នាខ្វះ​តែ​កូ​​​ន​ប្រសាមួយនិងចៅស្រីមួយ ជាប់បំពេញការងារ និងរៀននៅក្រៅប្រទេស។ សម្ដេចតេជោបានលើកឡើងថា “យើងតែង​តែធ្វើ​ការ​​ថតរូបទុកនៅពេលជួបជុំគ្នាម្តងៗ​ដើម្បីធ្វើ​ការប្រៀបធៀបនូវការរីកធំធាត់របស់ចៅៗពីពេ​ល​វេលាមួយទៅពេលវេលាមួយទៀត”។ សម្ដេច​តេជោបានបញ្ជាក់ថា គ្រួសារមួយនេះពិតជាមានមនុស្សច្រើនសរុប៣២នាក់​។​ ជី​ដូនជីតា២នាក់ កូន១០នាក់ ទាំងកូនបង្កើត និងកូនប្រសា ហើយចៅចំនួន២០នាក់។ ជាមួយ​គ្នានេះដែរ សម្ដេចតេជោបានបន្ថែមថា មិនយូរប៉ុ​ន្មា​នទេ សម្ដេចនឹងមានចៅទួតដែលពេល​នោះ​ចំនួនកាន់តែច្រើនហើយ៕

ដោយ ជឹម ណារី