គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្កើតក្រុមប្រឹក្សាអ្នកច្បាប់ និងមេធាវីសិទ្ធិមនុស្ស ដើម្បីជួយដល់ពលរដ្ឋក្រីក្រ

AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ — គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំ និងបង្កើតក្រុមការងារមួយ ដែលមានឈ្មោះថា “ក្រុមប្រឹក្សាអ្នកច្បាប់ និងមេធាវីសិទ្ធិមនុស្ស នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា” ដើម្បីទុក សម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រដែលពុំមានលទ្ធភាពពាក់ព័ន្ធការរំលោភបំពាន លើបញ្ហា​សិទ្ធិមនុស្ស។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការបង្កើតក្រុមប្រឹក្សាអ្នកច្បាប់ និងមេធាវីសិទ្ធិ មនុស្សរបស់​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមការងារនេះ ត្រូវបានបង្កើតឡើងដោយមានសមាសភាពចូលរួមពីសំណាក់​ក្រុមមេធាវី និងអ្នកច្បាប់ ដែលជាអនុប្រធាន សមាជិក សមាជិកានៃគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា រួមទាំងអ្នកច្បាប់ និងមេធាវីស្ម័គ្រចិត្ត មួយចំនួនដែលមានតួរនាទីរួមមាន៖ ផ្តល់ យោបល់ផ្នែកច្បាប់ លើការរៀបចំបទដ្ឋានគតិយុត្តផ្សេងៗ ដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យ​ស្រប​តាម​បទដ្ឋានសិទ្ធិមនុស្សជាតិ និងអន្តរជាតិ, ផ្តល់ប្រឹក្សាផ្នែកច្បាប់ ដល់ជនក្រីក្រដែលពុំមាន លទ្ធភាព ពាក់ព័ន្ធនឹងការរំលោភសិទ្ធិ ,ផ្តល់មេធាវីការពារក្តីនៅសវនាការដល់ជនក្រីក្រ ដែល ពុំមានលទ្ធភាពពាក់ព័ន្ធនឹងការរំលោភសិទ្ធិ, ធ្វើកាសម្រុះសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ, ឃ្លាំមើលដំណើរការសវនាការ និងដំណើរការនីតិវិធីរបស់តុលាការ។ ជាមួយគ្នានេះដែរ ក្រុមការ​ងារទាំងនេះ គឺដើម្បីធានាឱ្យបាននូវសិទ្ធិទទួលបានយុត្តិធម៌របស់ពលរដ្ឋ និងដើម្បី​ជាមូលដ្ឋាន ក្នុងការធ្វើរបាយការណ៍ជូនស្ថាប័ន ដែលពាក់ព័ន្ធរួមមាន៖ក្រសួងយុត្តិធម៌ ឧត្តម​ក្រុមប្រឹក្សានៃអង្គចៅក្រម និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីមានវិធានការច្បាប់ និង​វិន័យតាមនីតិវិធីច្បាប់ ដែលមានជាធរមាន៕

ដោយ ប៊ុនរិទ្ធ