ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញកាត់ខ្សែបូសម្ពោធពិព័រណ៍រូបថតក្រុមយុវជន “អគារបេតិកភណ្ឌដែលត្រូវគេមើលរំលង”

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញកាត់ខ្សែបូសម្ពោធពិព័រណ៍រូបថតក្រុមយុវជន “អគារបេតិកភណ្ឌដែលត្រូវគេមើលរំលង” នៅសាលក្បាច់ (KBACH GALLERY) រាជធានីភ្នំពេញ នារាត្រីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ។

ពិព័រណ៍រូបថតក្រុមយុវជននេះគឺជាស្នាដៃស្រាវជ្រាវផ្ទាល់ខ្លួននៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជាអស់រយៈពេលជិត១ទសវត្សរ៍កន្លងមក ដើម្បីបង្ហាញឲ្យយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីមរតកស្ថាបត្យកម្មដ៏ថ្លៃថ្លាដែលបុព្វបុរសខ្មែរបានបន្សល់ទូទាំងប្រទេស ព្រមទាំងប្រមូលមូលនិធិចងក្រងបោះពុម្ពផ្សាយឯកសារអំពីប្រវត្តិអគារបេតិកភណ្ឌទាំងនោះ។

រូបថត៖ ខឹម សុវណ្ណារ៉ា