នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អញ្ជើញទទួលស្វាគមន៍ ដំណើរមាតុភូមិនិវត្តន៍របស់ កងកម្លាំងអាវុធហត្ថមួកខៀវកម្ពុជា លេខ៦៨១ ពីស៊ូដង់ខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ —

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការ បញ្ជូន កងកម្លាំងចូលរួមបេសកកម្ មរបស់អង្គការសហប្រជាជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកង កម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម អញ្ជើញទទួលស្វាគមន៍ និងបំពាក់មេដាយ ជូនកងកម្លាំងអាវុធហត្ថមួកខៀវកម្ពុជា លេខ៦៨១ ចំនួន៧៣នាក់ ដែលទើបធ្វើ មាតុភូមិនិវត្តន៍ ពីសាធារណរដ្ឋស៊ូដង់ខាងត្បូង នារាត្រីថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយបញ្ចប់បេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ រយៈពេល០១ឆ្នាំ ។

រូបថត៖ ខឹម សុវណ្ណារ៉ា