ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញចូលរួមសម្ពោធអគារថ្មីរបស់លេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាការតា

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ —

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយរដ្ឋមន្រ្តីការបរទេស និងតំណាងប្រទេសសមាជិកអាស៊ានផ្សេងទៀត អញ្ជើញចូលរួមសម្ពោធ​អគារថ្មីរបស់លេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ដែលពិធីសម្ពោធប្រព្រឹត្តទៅក្នុងឱកាសអបអរសាទរខួបលើកទី៥២ឆ្នាំ នៃការបង្កើត
អាស៊ាន (០៨ សីហា ១៩៦៧-០៨ សីហា ២០១៩)។

រូបថត៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ