ប្រធានាធិបតីស្រីលង្កា និងលោកជំទាវ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅព្រះបរមរូប រាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ —

ឯកឧត្តម Maithripala Sirisena ប្រធានាធិបតីស្រីលង្កា និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ អមដំណើរ ដោយ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ទូទៅ អមក្រសួងព្រះបរមរាជវាំង និងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញដាក់ កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅ ព្រះបរមរូប រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ខណៈឯកឧត្តមប្រធានាធិបតី និង លោកជំទាវ ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ។

រូបថត៖ ឯល វឌ្ឍនៈ