ព្រះករុណា ព្រះមហាក្សត្រ យាងទទួលស្វាគមន៍ ប្រធានាធិបតីស្រីលង្កា និងជួបសវនាការ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ —

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទទួលស្វាគមន៍ ឯកឧត្តម Maithripala Sirisena ប្រធានាធិបតីស្រីលង្កា និងលោកជំទាវ និងជួបសវនាការ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ខណៈ ឯកឧត្តមដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ។

រូបថត៖ ព្រះបរមរាជវាំង